ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៦,១៩-៣១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

អត្ថបទព្រះគម្ពីរថ្ងៃនេះ ព្រះយេស៊ូប្រើព្រះបន្ទូលប្រស្នាមិនមែនជារឿងពិត តែជារបៀបដែលព្រះ​យេស៊ូ​ឲ្យ​យើង​ស្រមៃគិតពិចារណាពីភាពអយុត្តិធម៌ក្នុងសង្គម។ ពេលខ្លះយើងឃើញ​បុគ្គលម្នាក់យើងគិតថា គាត់​អ​ភ័​ព្វ គ្មានសំណាង ប្រហែលក្នុងជីវិតគាត់មានបញ្ហា តែយើងមិនដឹង។ យើងដូចជា... យើង​គិត​ប្រហែ​ល​ជាតិ​មុនគាត់មានបញ្ហាដែរ យើងអត់ដឹងច្បាស់ នឹងមិនយល់ ហេតុអ្វីបានជាគាត់នោះឈ្មោះលោកឡា​សា​រ​ ក្នុងរឿងប្រស្នារបស់ព្រះយេស៊ូ ហេតុអ្វីបានជាគាត់ក្រីក្រ?

នៅពេលដែលគាត់ទទួលមរណភាពគាត់ឡើងទៅឋានបរមសុខ ដោយសារព្រះជាម្ចាស់​អាណិតមេត្តា​ដល់​ភា​ពក្រីក្រនិងការតស៊ូរបស់គាត់។ ពេលដែលលោកឡាសារឡើងទៅឋានសួគ៌ បែរជាមិត្តភក្តិគាត់​ដែល​ធ្លាប់​​មើលងាយ នឹងរិះគន់គាត់ធ្លាក់ទៅឋាននរក គេអាណិតខ្លួនឯង គេថាបើសិនខ្ញុំដឹងខ្ញុំនឹងមិនមើ​លងា​យ​ ឬរិះគន់គាត់ឡើយ ឥឡូវខ្ញុំឃើញគាត់ឡើងទៅឋានបរមសុខឯខ្ញុំធ្លាក់ទៅឋាននរក ឥឡូវខ្ញុំយល់ហើយ!។ មុននឹងបែបនេះ ជីវិតរបស់យើងមិនមែនជាអ្វីដែលយើងមើលឃើញ នឹងដឹងមុនបានទេ ពេលខ្លះទោះបីជា​ជីវិតយើងពិបាកមែនទែន ជាពេលវេលាដែលព្រះយេស៊ូកាន់តែជិតស្និទ្ធជាមួយយើង ព្រះអង្គយាង​មក​លើ​ផែន​ដីនេះ កុំឲ្យយើងគិតថា មនុស្សដែលមានលុយច្រើន មានបុណ្យច្រើនជាងគេ មនុស្សដែល​បាន​អំ​ណោ​យ ឬក៏សុភមង្គល ឬក៏ជោគជ័យ គឺមនុស្សដែលព្រះអង្គប្រទានពរឲ្យ។ នៅពេលដែលព្រះយេស៊ូ​យាង​​មកលើផែនដីនេះ និងពេលដែលព្រះអង្គលីឈើឆ្កាង រងទុក្ខលំបាក ព្រះអង្គ​ធ្វើ​ឲ្យ ព្រះជាម្ចាស់​កាន់​តែ​ជិតស្និទ្ធជាមួយមនុស្សទាំងឡាយដែលកំពុងរងវេទនាដូចគ្នា​។

អស្ចារ្យមែនទែន! បងប្អូនក្នុងអត្ថបទយើងឃើញអត្ថបទទីមួយ លោក អាម៉ុស គាត់ជាព្យាការី ក្នុង​សម្ព័ន្ធ​មេ​ត្រីចាស់ គាត់ជាកសិករ គាត់ជាអ្នកឃ្វាលគោ ហើយជាមនុស្សសាមញ្ញៗ ហើយពេលនោះដូចថ្ងៃនេះ កសិ​ករនៅប្រទេសខ្មែរគេឃើញប្រទេសយើងអយុត្តិធម៌មែនទែន អ្នកណាមានគោតែមួយក្បាល រក​គោ​មឿន​ពីរបីក្បាល មានដីតូចៗ ចិញ្ចឹមខ្លួនឯងអត់កើត ពីមុនស្រួលឥឡូវធ្វើមិនបាន។ ហេតុអ្វី​បាន​អ្នក​នៅ​ជន​បទពិបាក តែអ្នកក្រុងមានលុយច្រើន? កសិករជាអ្នកចិញ្ចឹមប្រទេសជាតិ តែបែរជាអ្ន​កប្រព្រឹ​ត្ត​មិន​ល្អ​តាមOnline បែរជាមានលុយច្រើនជាងគាត់ នេះអយុត្តិធម៌មែនទែន ហើយនៅពេលនោះ លោក​អាម៉ុស​ខឹង​ខ្លាំង យើងត្រូវយល់ពេលដែលប្រជាជនកំពុងខឹង ជាពេលដែលយើងត្រូវ​អាណិត​មេត្តា។

នេះជាអ្វីដែលត្រូវតែផ្សព្វថ្ងៃក្នុងសង្គមខ្មែរ ពេលយើងឃើញ​ប្រទេស​ច្រើននៅពិភព​លោក​ទាំង​មូល កំពុង​មាន​ដូចជាបដិវត្តន៍ម្យ៉ាង ប្រទេសខ្មែរមានសុដុមរមនា ដោយ​សារយើងអាណិតមេ​ត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក អ្នកធំជួយអ្នកតូច។ នៅប្រទេសខ្មែរជាអ្វីដែលខ្ញុំធ្លាប់ឃើញច្រើនដងច្រើនសារខ្ញុំសូមសរសើរ នេះ​ជា​របៀប​ដែល​យើងអាចជួយបង្កើតសង្គមមួយប្រកបដោយយុត្តិធម៌។ មិនមែនតែគ្រីស្តបរិស័ទ ប៉ុន្តែ​សង្គមទាំ​ង​អស់​​នៅប្រទេសខ្មែរជាពិសេសអ្នកដឹកនាំ មានចិត្តមេត្តា ជួយអ្នកក្រីក្រ ជាវិធីដើម្បីបង្កើតសង្គមមួយ ប្រកប​ដោយ​យុត្តិធម៌។

ប្រទេសខ្មែរយើងកំពុងអភិវឌ្ឍ អភិវឌ្ឍលឿនមែនទែន ខ្ញុំនៅខ្មែរតែ៥ទៅ៦ឆ្នាំប៉ុណ្ណោះ ខ្ញុំឃើញ​ការ​អភិវឌ្ឍ​ហើយ មានព្រលានយន្តហោះថ្មី មានផ្លូវល្បឿនលឿនថ្មី មានពេទ្យថ្មី មានសាលាថ្មី មានវិហារថ្មី មានវត្តថ្មី អភិវឌ្ឍច្រើនមែនទែន។ ប៉ុន្តែ! កុំឲ្យយើងបំភ្លេចមនុស្សក្រីក្រដែលអត់ទាន់អភិវឌ្ឍ។ ថ្ងៃនេះ បើសិ​ន​បង​ប្អូន​នៅ​ក្នុងចិត្តក្តៅក្រហាយ ខឹងខ្លាំង ដោយសារឃើញអយុត្តិធម៌ សូមឲ្យបងប្អូនមាន ចិត្ត​មេត្តា ហើយ​អា​ណិត​​ដល់អ្នកក្រីក្រដែលកំពុងក្លាយជាជនរងគ្រោះដោយអយុត្តិធម៌។ ឲ្យ​យើង​ជួយ​គេ ឲ្យ​យើង​ជួយ​ប​ង្កើ​តដូច​ជា​វប្បធម៌ប្រកបដោយសេចក្តីសុខសាន្ត និងយុត្តិធម៌។

វប្បធម៌នឹងយុត្តិធម៌នេះ ជាវប្បធម៌ដែលមកពីឋានបរមសុខ មកពីព្រះយេស៊ូគ្រីស្ត​ដែលជា​ស្តេច​នៃ​យុត្តិ​ធម៌​ ដូច្នេះ បងប្អូនទាំងអស់សូមពឹងផ្អែកលើព្រះយេស៊ូគ្រីស្តសូមឲ្យទ្រង់ជួយសង្គម និង​ប្រទេស​ជាតិរបស់យើង មានសេចក្តីសុខសាន្ត មានស្ថិរភាព ហើយមានយុត្តិធម៌។ កុំឲ្យប្រទេសខ្មែរមានបញ្ហាដូចប្រទេសផ្សេងៗ។

សូមព្រះអង្គប្រទានសេចក្តីសុខសាន្តដល់ប្រទេស ឥណ្ឌូនេស៊ី ប៉ាគីស្ថាន អ៊ីស្រាអែល និងប្រទេសផ្សេង​ៗ​ដែល​កំពុងកើតសង្គ្រាម សូមឲ្យសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ ស្ថិតក្នុងពិភពលោកទាំងមូល ធ្វើ​ឲ្យ​យើង​បានយុត្តិធម៌ បានសេចក្តីសុខសាន្ត បានអំណរសប្បាយតរៀងទៅ។

សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំទាំងអស់គ្នា ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និង​ព្រះ​វិញ្ញា​ណ​​ដ៏​វិសុទ្ធ អាម៉ែន។

 

Daily Program

Livesteam thumbnail