ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៩,៤៣-៤៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ព្រះបន្ទូល​ដំណឹង​ល្អ​ថ្ងៃនេះ យើងឃើញថាប្រជាជន​បាន​ស្ញើច​សរសើរ​ព្រះយេស៊ូ​នូវ​សេចក្តី​ដែល​ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ នឹង​ការ​បង្រៀន ទ្រង់​បាន​ឆ្លើយ​ទៅ​គេ​ថាបន្តិច​ទៀតនឹង​មាន​គេ​មក​ចាប់​ព្រះអង្គ​បញ្ជូន​ទៅ​​​កាត់​ក្តី។

សេចក្តី​នេះនាំ​ឲ្យ​យើង​ស្វែងយល់នឹង​ទទួល​ព្រះបន្ទូល​នេះ ដូច​សាវ័ក​ដែល​បានឃើញ​សេចក្តី​ល្អ​ដែល​ព្រះ​យេ​​ស៊ូ​ធ្វើ តែ​ហេតុដូច​ម្តេច​នឹង​មាន​រឿង​​មិនល្អ​នៅ​ក្នុង​ជីវិត​ព្រះអង្គ? បងប្អូន​ជា​ទី​ស្រ​ឡា​ញ់! យើង​ម្នាក់​ៗ​តែងតែ​ចង់​បាន​អនាគត​ល្អ តែបែរជាមាន​មនុស្ស​ជា​ច្រើន​​ទៅ​រក​គ្រូ​ទាយព្រោះតែចង់ដឹងពី​អនាគត​រ​ខ្លួន​ ឬដើម្បីការ​​ពារ​​ខ្លួនក៏​​ប្រើ​មន្ត​គមន៍ ខ្សែ​កថា និង​វត្ថុ​ជាច្រើន​ផ្សេងៗ​ទៀត​ដើម្បី​ចាក​ពី​អាវុធ​ផ្សេងៗដែលនាំ​ឲ្យ​អន្ត​រាយ នេះ​ជា​ចំណុច​មួយ​ដែល​មនុស្ស​ពឹងពាក់។

​ថ្ងៃនេះទោះបី​ព្រះយេស៊ូ​​បង្ហាញ​សេចក្តី​ស្រឡាញ់ បង្ហាញ​ធម្ម​មេត្តា​ករុណា​ដែល​ព្រះយេស៊ូ​យាង​មក​បម្រើ​មនុស្ស​លោកក៏ដោយ​ក៏​ព្រះអង្គ​ត្រូវ​មនុស្ស​លោក​ចាប់​យក​ទៅ​វិនិច្ឆ័យ​ដាក់​ទោស យើង​មិន​យល់ តែ​ភ្នែក​នៃ​យើង​ដែល​មើល​តែ​ពី​ខាងក្រៅឃើញ​ថា​មិន​ត្រូវ ប៉ុន្តែ​ភ្នែក​នៃ​ជំនឿ​របស់​យើង គឺ​យើង​ដឹង​ថា ព្រះជាម្ចាស់​សុខចិត្ត​លះបង់​ព្រះអង្គ បន្ទាប​ខ្លួន​មក​រស់នៅ​ជាមួយ​មនុស្ស​លោក មនុស្ស​ដែល​រស់នៅ​ក្នុង​អំពើ​បាប មនុស្ស​ដែល​រស់នៅ​ក្នុង​កាលៈទេសៈ​នៃ​ការ​អស់​សង្ឃឹមទាំងឡាយ តែ​ព្រះជាម្ចាស់​នាំ​ក្តី​សង្ឃឹម នាំ​អំណរ​សប្បាយ មិន​ត្រឹមតែ​ជីវិត​លោក​នេះ ប៉ុន្តែ​ជីវិត​អស់​កល្ប​ជា​និច្ច នេះ​ហើយ​ដែល​នៅ​ភ្នែក​នៃ​ជំនឿ​ដែល​ធ្វើ​ឲ្យ​យើងរក​ឃើញ​តម្លៃ​ថ្លៃថ្នូរ​នៃ​ជីវិត​របស់​យើង។

យើង​ជឿ​ថា ព្រះយេស៊ូ​បាន​បូជា​ព្រះជន្ម​សម្រាប់​យើង ដូច្នេះជីវិត​របស់​យើង​មាន​តម្លៃ​និង​មាន​ន័យ ទោះបី​យើង​ជួប​ឧបសគ្គ ទុក្ខ​លំបាក មិនមែន​មាន​ន័យ​ថា យើង​ជា​គ្រីស្តបរិស័ទបាន​ព្រះជាម្ចាស់​ស្រឡាញ់បាន​ព្រះជាម្ចាស់​អាណិត​មេត្តានឹង​យើង​ចាក​ពីការ​អត់ឃ្លាន ចាក​ពី​ឧបសគ្គ គ្រោះថ្នាក់ អត់ទេ ដូច្នេះអ្វីៗ​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង ទោះបី​មាន​ឧបសគ្គ គ្រោះថ្នាក់​យ៉ាងណា​ក៏​ដោយ តើ​ជំនឿ​នៅ​កន្លែង​ណា? តើ​យើង​មាន​ជំនឿ? តើ​យើង​នៅ​តែ​អធិដ្ឋាន? តើ​យើង​នៅ​តែ​ស្តាប់​ព្រះបន្ទូល? ទុក​ឲ្យ​ព្រះបន្ទូល​ណែនាំ​ជីវិត​យើង។  

ប្រសិនបើ​យើង មិន​បណ្តោយ​ខ្លួនទៅ​តាមអប្រិយជំនឿ ឬ​ក៏​ទៅ​តាមសំណាង​ទេ​នោះ គឺ​យើងនឹង​ដឹង​ថា​ព្រះជាម្ចាស់​​ជា​អ្នក​​ផ្តល់​ជីវិត ​ផ្តល់​អំណរ​ឲ្យ​យើង គឺ​ព្រះអង្គ ទោះបី​យើង​ជា​អ្នក​បាបក៏​ព្រះអង្គ​នៅ​តែ​ស្រឡាញ់​​យើង នៅ​តែ​មេត្តា​ករុណា​យើង នៅ​តែ​តម្រង់​ផ្លូវ​យើង គឺ​ផ្លូវ​នៃ​ជីវិត​ដើរ​ទៅ​រក​ព្រះជាម្ចាស់ និង​ឋាន​បរមសុខ សូម​ជូនពរ នឹង​សូម​សេចក្តី​សុខសាន្ត​របស់​ព្រះជាម្ចាស់​គង់​ជាមួយ​បងប្អូន​ជា​និច្ច។ អាម៉ែន៕

 

Daily Program

Livesteam thumbnail