ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ លូកា ៩,៧-៩អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

ព្រះបាទហេរ៉ូឌគាត់ឮ គេនិយាយអំពីព្រះយេស៊ូ គាត់ស្គាល់ ហើយគាត់ចង់ជួបព្រះយេស៊ូ ប៉ុន្តែហេតុអ្វីបានជាគាត់ចង់ជួបព្រះយេស៊ូ? ប្រហែលជាគាត់ចង់ឃើញព្រះយេស៊ូធ្វើការអស្ចារ្យ គាត់ចង់ឲ្យព្រះយេស៊ូធ្វើអព្ភូតហេតុដ៏ធំ ដើម្បីឲ្យគាត់សប្បាយ។ ក្រោយមកព្រះយេស៊ូក៏បានធ្វើតាមព្រះហឫទ័យរបស់ស្តេច នៅពេលគេចាប់ព្រះអង្គដើម្បីកាត់ទោះ អ្នកទាំងនោះក៏នាំព្រះយេស៊ូទៅជួបព្រះបាទហេរ៉ូឌ ដើម្បីឲ្យព្រះបាទហេរ៉ូឌកាត់ទោសដែរ។
ពេលព្រះបាទហេរ៉ូឌជួបព្រះយេស៊ូ មិនឃើញព្រះអង្គរងទុក្ខលំបាកព្រះបាទហេរ៉ូឌកើតក្តីអន់ចិត្ត ដិ្បតមិនឃើញព្រះយេស៊ូធ្វើការអស្ចារ្យ ហេតុដូច្នេះព្រះយេស៊ូក៏ត្រូវបានគេចងដៃ ប្រៀបដូចមនុស្សទន់ខ្សោយម្នាក់ដែលរងទុក្ខលំបាក អត់មានអ្វីអស្ចារ្យ ផ្ទុយទៅវិញ គួរឲ្យស្អប់គួរឲ្យខ្មាស់គេ គួរឲ្យខ្ពើមពេលដែលទ្រង់រងទុក្ខលំបាក។ អ្វីដែលគួរស្តាយនោះគឺព្រះបាទហេរ៉ូឌ ដែលទ្រង់មិនបានឈ្វេងយល់ពីហេតុដែលកើតមាន លើព្រះយេស៊ូទាំងដែលព្រះអង្គបានជួបផ្ទាល់ហើយនោះ ព្រោះគាត់អត់បានយល់អំពីអត្តសញ្ញាណពិតរបស់ព្រះយេស៊ូ។ គាត់ចង់ជួបព្រះយេស៊ូ គ្រាន់តែដើម្បីការសប្បាយ មិនដើម្បីឈ្វេងយល់ពីអត្តសញ្ញាណពិតរបស់ព្រះយេស៊ូ។
ចំពោះរឿងនៅថ្ងៃនេះយើងត្រូវតែប្រយ័ត្ន ប្រហែលយើងចង់ជួប ចង់ស្គាល់ ចង់ឃើញព្រះយេស៊ូដើម្បីឲ្យយើងមានជីវិតស្រួល ដើម្បីឲ្យព្រះយេស៊ូធ្វើការអស្ចារ្យ ឬដើម្បីព្រះយេស៊ូផ្ទាល់? យើងចង់ជួបព្រោះស្រឡាញ់ព្រះយេស៊ូ ដើម្បីស្គាល់ព្រះយេស៊ូ តែប៉ុណ្ណឹង មិនមែនដើម្បីឲ្យព្រះយេស៊ូធ្វើការអស្ចារ្យចំពោះយើង។
យើងអាចជួបព្រះយេស៊ូ ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យលោកហេរ៉ូឌឃើញ ដូចនៅថ្ងៃនេះ! ព្រះយេស៊ូមានព្រះជន្មនៅរស់ជាមួយយើង មិនត្រឹមតែអាចយើងអាចជួបព្រះអង្គតែយើងក៏អាចទទួលអគ្គសញ្ញាព្រះកាយ ព្រះលោហិត និងតាមរយៈនរណាម្នាក់ ជាពិសេសអ្នកក្រ អ្នកខ្សោយ អ្នកដែលត្រូវការយើង។ ដូច្នេះយើងគួរខំទទួលអគ្គសញ្ញា ធ្វើតាមព្រះសហគមន៍ ប្រសិនជាយើងស្រឡាញ់នរណាម្នាក់ ហើយគេក៏ត្រូវការយើង ប្រហែលជាពេលនោះព្រះយេស៊ូនឹងសម្តែងអង្គឲ្យយើងស្គាល់ ឲ្យយើងឃើញ ឲ្យយើងស្រឡាញ់។ អាម៉ែន!
Daily Program
