ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ២២,១-១៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះយើងមានអត្ថបទដំណឹងល្អទាក់ទងនឹងពិធីមង្គលការរបស់​ព្រះបុត្រា​របស់​​ព្រះជាម្ចាស់គឺព្រះយេស៊ូ។ ព្រះយេស៊ូយាងមកនៅក្នុងលោកនេះ ហើយចូលរួមពិធីមង្គល​ការរបស់​ព្រះអង្គ មង្គលការនោះ​រៀបចំឡើងយ៉ាងពិសេសព្រោះមាន​ស្រាទំពាំងបាយ​ជូរ​ គឺជា​ព្រះលោហិត​របស់​ព្រះយេស៊ូ​ជា​ព្រះបេះ​ដូងរបស់ព្រះយេស៊ូដែលនៅលើឈើឆ្កាង។ ព្រះយេស៊ូត្រាស់ហៅ​យើងឱ្យចូលរួមនៅ​ក្នុងពិធី​មង្គ​ល​ការ ប៉ុន្តែពេលខ្លះយើងបៀបដូចជាភ្ញៀវនៅក្នុងអត្ថបទដែលមិនព្រមចូលរួម។

តើយើងមានអាទិភាពអ្វីខ្លះ​ក្នុងការឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ ឬធ្វើតាមចិត្តរបស់ខ្លួន? បងប្អូនត្រូវចាំថាបើគ្មានព្រះជាម្ចាស់! គ្មានសេចក្តីស្រឡាញ់! គ្មានអំណរ​សប្បា​យ​​! ហេតុនេះ​យើង​ត្រូវ​តែ​មាន​​ពេល​​ទំនេរ​ដើម្បី​ព្រះជាម្ចាស់ ចូររូមអភិបូជា និង​សកម្មភាព​ផ្សេង​ៗ​របស់​ព្រះ​សហគមន៍ ឆ្លើយតបនឹង​អស់​អ្នកដែល​ត្រូវ​ការយើងជាពិសេសអស់អ្នកក្រីក្រ។ នៅក្នុងអត្ថបទដំណឹងល្អមានភ្ញៀវម្នាក់ចូល​នៅ​ក្នុ​ង​ពិធី​ជប់​លៀងទាំងគ្មានសម្លៀកបំពាក់មានន័យថាគាត់អត់បានប្រព្រឹត្តកិច្ចការនៃសេចក្តីស្រឡាញ់ អត់បាន​ប្រព្រឹត្តកិច្ចការនៃធម៌មេត្តាករុណា។ យើងដឹងថាមានតែជំនឿដែលធ្វើឱ្យយើង​ទៅជាមនុស្ស​សុ​ច្ច​រិតត្រឹម​ត្រូវ។ យើងចូលក្នុងព្រះរាជព្រះជាម្ចាស់បានលុះត្រាតែយើងជឿ ប៉ុន្តែបើជឿហើយ​មិន​ប្រ​ព្រឹត្តកិច្ច​ការ​ធម៌មេត្តាករុណានោះជំនឿរបស់យើងនឹងងាប់គឺប្រៀបដូចជាមនុស្សស្លាប់។

ដូច្នេះ​ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យប្រព្រឹត្តកិច្ចការមិនមែនដើម្បីទទួលការសង្គ្រោះ ប៉ុន្តែទទួល​ការ​សង្គ្រោះ​​​​​​ដោយសារយើងជឿ​​​​ ប្រព្រឹត្តកិច្ចការគឺដើម្បីអរព្រះគុណព្រះអង្គវិញ តាមរយៈការ​ស្រឡាញ់​អ្នក​ដទៃ។ ដូច្នេះអត្ថបទដំណឹងល្អនៅថ្ងៃនេះដាស់តឿនយើង​សុំឱ្យយើងចូលរួម​នៅក្នុង​សកម្មភាព​របស់​ព្រះ​សហ​គមន៍ឱ្យយើងឆ្លើយតបនឹងអស់អ្នកដែលត្រូវការយើង ហើយនឹងប្រព្រឹត្តកិច្ច​ការនៃ​ធម៌​មេត្តា​​ករុណា​។ អាម៉ែន៕

 

Daily Program

Livesteam thumbnail