ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ (១៩, ២៣-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ជម្រាបសួរបងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលថ្ងៃនេះគឺល្អណាស់សម្រាប់យើងជាគ្រីស្តបរិស័ទដើម្បីដើរតាមមព្រះអង្គ។ ម៉ាថាយ(១៩,២៣-៣០) ព្រះយេស៊ូចង់ឱ្យយើងចិត្តតែមួយជាមួយនិងព្រះអង្គ គឺដើរតាមព្រះអង្គដោយចិត្តលះបង់។ បង​ប្អូន​ដឹងហើយថានៅក្នុងជីវិតលោកិ៍យ មានរឿងច្រើនដែលទាម​ទារចិត្តរបស់​យើង​ឱ្យឆ្ងាយ​ពីព្រះជាម្ចាស់​ជា​ពិ​សេ​ស​គំនិតរកស៊ី គំនិតដែលធ្វើឱ្យយើងរវីរវល់តែក្នុងលោកនេះ ជាពិសេសគំនិត លោភ​លន់​។

ពិតមែន! អ្នកមានទាំងអស់មិនមែនជាមនុស្សខូចទេ ​មួយចំនួនគេ​មានចិត្តលះ​បង់ជួយ​ដល់​ភា​ព​ខ្វះ​ខាត​របស់​ព្រះសហគមន៍ ប៉ុន្តែមួយចំនួនទៀតខិតខំតែរឿងលោកិ៍យធ្វើឱ្យបាត់បង់គំនិតដែលត្រូវ​ស្វែង​រកព្រះ​រាជ្យ​​ព្រះជាម្ចាស់។ ហេតុនេះបានជាព្រះយេស៊ូរំលឹកពី សត្វអូដ្ឋ​ចូលក្នុង​ប្រហោង​ម្ជុល​ងាយ​ស្រួល​ជាង​អ្នក​មាន​ចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ មិនថាយើងជាអ្នកមាន  ជាអ្នកក្រ! យើងមិនអាចបោះ​បង់​ចោល​គំនិត​ចង់ដើរតាមព្រះអង្គបានទេ ព្រោះយើងជាគ្រីស្តបរិស័ទយើងត្រូវបានត្រាស់ហៅពីព្រះជាម្ចាស់! ម្យ៉ាង​ទៀតការលះបង់របស់យើងមានកម្រិត ខ្លះអាចលះបង់បានច្រើនទោះបីស្ថានភាពមិនមែនជាអ្នកបួស ក៏​យើងអាចឆ្លើយតបនឹងការជួយព្រះសហគមន៍ដោយបង្ហាញពីព្រះរាជ្យរបស់ព្រះជាម្ចាស់ឱ្យអ្នកដទៃតាមការ​ត្រាស់ហៅរបស់ខ្លួនបានដែរ។

ប៉ុន្តែជីវិតជាបុព្វជិត បុព្វជីតា​ អ្នកបួស បូជាចារ្យគឺជា​ជីវិតដែល​ធ្វើការពេញម៉ោង​ជួបជា​មួយ​ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់ រស់នៅជាសក្ខីភាពជីវិតនៃព្រះបន្ទូល ដូច្នេះបើយើងគិតឃើញថា បងប្អូនដែល​មាន​ចិត្ត​លះ​បង់​ អត់រវីរវល់រឿងរកស៊ី រឿងស្វែងរកទ្រព្យសម្បត្តិលោកនេះ ដូចព្រះយេស៊ូបានប្រាប់ថា អ្នកណា​ដែល​លះ​បង់ផ្ទះសម្បែង ប្តីប្រពន្ធ កូនចៅ និងបានទទួលមួយ​ជាមួយរយមាន​ន័យថាយើងនឹង​ទទួលនូវ​អ្វី​ដែល​ព្រះ​ជាម្ចស់ប្រទានឱ្យយើង។ ទាមពិតចិត្តរបៀបនេះគឺចិត្តមិនត្រូវការអ្វីទៀតទេ សូម្បីតែរឿង​តិច​តួច​ក៏​គ្រប់​គ្រាន់​នឹងការរស់នៅហើយសម្រាប់បំពេញបេសកម្ម។

ដូច្នេះបងប្អូនសូមឱ្យយើងមានចិត្តលះបង់ កុំរវីរវល់កុំស្វែងរកអីច្រើនពេក នៅក្នុងជីវិតនេះ យើង​ធ្វើអ្វីដែល​រស់​នៅបានហើយធ្វើដំណើរទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ប៉ុណ្ណឹងបានហើយកុំឱ្យមានចិត្តលោភលន់ ឬកុំ​ឱ្យ​មា​នគំនិតវៀចវេផ្សេងៗដែលទាញយើងចេញពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ សូមឱ្យព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន សូមឱ្យបងប្អូនមានចិត្តរឹងមាំតម្រង់ជីវិតទៅក្នុ​ងព្រះរាជ្យ​នៃ​ស្ថាន​បរម​​សុខដូចព្រះយេស៊ូបានប្រាប់យើងនៅក្នុងព្រះបន្ទូលថ្ងៃនេះដែរ។ សូមព្រះជាម្ចាស់​ប្រទាន​ពរ​ឱ្យ​អស់​បង​ប្អូ​ន៕

Daily Program

Livesteam thumbnail