ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១២,៤៩-៥៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

បងប្អូនស្គាល់បទចម្រៀង“ខ្ញុំផ្ដល់សេចក្ដីសុខសាន្ត”បទនេះពិរោះ និពន្ធដោយលោកពុកកាន។ ចម្រៀងនោះរៀបរាប់ថា របស់ដែលខ្ញុំឱ្យអ្នករាល់គ្នាមិនដូចមនុស្សលោកឲ្យទេ! គឺសេចក្ដីសុខសាន្តរបស់ព្រះអម្ចាស់! បទចម្រៀងនោះពិរោះមែនទែន សង្ឃឹមថាបងប្អូនថ្ងៃនេះអាចជាសូត្រ ឬស្មូតបទចម្រៀងនោះ ទាំងស្ដាប់ព្រះបន្ទូលថ្ងៃអាទិត្យទី២០នេះ ពិតជាមានខ្លឹមសារច្រើនសម្រាប់យើង។
ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះអង្គផ្ដល់សេចក្ដីសុខសាន្តឲ្យយើង មិនមែនតាមរបៀបលោកិ៍យនេះទេ។ ពិភពលោកយើងញ៉េញ៉ៃស្មុកស្មាញទាំងចិត្តរបស់យើង ហេតុនេះយើងត្រូវតែទទួលសេចក្ដីសុខសាន្តដែលមកពីព្រះជាម្ចាស់ដើម្បីមានចិត្តស្ងប់។
សេចក្ដីសុខសាន្តរបស់យើងមិនមែនជា អាតារ៉ាស៊ី ដែលទស្សនៈវិទូនៅទីក្រុងរ៉ូមធ្លាប់ប្រើដើម្បីនិយាយថា ខ្ញុំអត់មានបញ្ហា ខ្ញុំអត់មានទុក្ខ អត់មានសុខ ខ្ញុំស្រួលមែនទែន រឿងនេះប្រហែលដែល ប៉ុន្តែសេចក្ដីសុខសាន្តសម្រាប់យើងជាគ្រីស្តបរិស័ទមិនមែនដោយសារអត់មានបញ្ហា ប៉ុន្តែយើងដឹងថាព្រះជាម្ចាស់គង់នៅជាមួយយើង។ សេចក្ដីសុខសាន្តរបស់គ្រីស្តបរិស័ទប្រៀបដូចភ្លើង ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំមកដើម្បីនាំភ្លើងមកផែនដី” អស្ចារ្យមែនទែន! សេចក្ដីសុខសាន្តរបស់យើងមិនមែនភាពស្ងៀមស្ងាត់ ប៉ុន្តែជាភ្លើងដែលបំភ្លឺជីវិតរបស់យើង។ យើងមានចិត្តឆេះឆួលចំពោះដំណឹងល្អ។ យើងមានចិត្តឆេះឆួលចំពោះព្រះជាម្ចាស់។ យើងមានចិត្តឆេះឆួលចំពោះមនុស្សលោកដែលកំពុងត្រូវការទទួលដំណឹងល្អ ការប្រកាសនៃដំណឹងល្អផ្ដល់សេចក្ដីសុខសាន្តដល់ពិភពលោកទាំងមូល។
បងប្អូន! សូមបងប្អូនមានចិត្តក្លាហាន សូមបងប្អូនមានចិត្តឆេះឆួលដើម្បីហ៊ានប្រកាសសេចក្ដីសុខសាន្តយ៉ាងពិតប្រាកដដែលមកពីព្រះជាម្ចាស់ មិនមែនដោយសារយើងលេងទំនាក់ទំនងគ្នា មិនដោយសារយើងគោរពព្រំដែនតែប៉ុណ្ណោះ មិនដោយសារយើងលេងនិយាយលេងសើចនិងគ្នា ប៉ុន្តែដោយសារយើងរាប់គ្នាជាបងប្អូន។ យើងរាប់បងប្អូនជិតខាង យើងរាប់បងប្អូនពីចម្ងាយពីចិត្ត ជាបងប្អូនក្នុងអង្គព្រះយេស៊ូគ្រីស្តដែលប្រទានសេចក្ដីសុខសាន្តឲ្យយើង។
សូមឲ្យព្រះជាម្ចាស់ប្រទានព្រះពរ ប្រទានសេចក្ដីសុខសាន្តដល់ព្រះរាជាណាចក្រកម្ពុជាហើយដល់យើងគ្រប់ៗគ្នា។ យើងមានចិត្តស្ងប់មិនមែនដោយសារអត់មានបញ្ហា ប៉ុន្តែដោយសារព្រះអង្គគង់នៅជាមួយយើង។ ព្រះអង្គដែលប្រទានសេចក្ដីសុខសាន្តដល់ពិភពលោកទាំងមូល។ សូមបងប្អូនទទួលព្រះពរយ៉ាងបរិបូណ៍ក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត៕
Daily Program
