លោកស្រី ប៉ាក ជឺងហ៊ី ប្រមុខរដ្ឋ ស្រី្តទី១ របស់ប្រទេសកូរ៉េខាងត្បូង

លោកស្រីប៉ាក ជឺងហ៊ី កើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៥២ នៅទីក្រុងដេហ្គូ ប្រទេសកូរ៉េខាង ត្បូង។ លោកស្រីគឺជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូងពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៧។

ជាកូនស្រីរបស់អតីតមេដឹកនាំផ្តាច់ការយោធា លោកប៉ាក ជុងហ៊ី ដែលដឹកនាំកូរ៉េខាងត្បូងនៅ​ឆ្នាំ១៩៦១ ដល់ឆ្នាំ ១៩៧៩ លោកស្រី ប៉ាក ជឺងហ៊ី ក្លាយជាតំណាងរាស្រ្តពីឆ្នាំ១៩៩៨ ដល់ ឆ្នាំ​២០១២។ នៅចន្លោះឆ្នាំនេះដែរ លោកស្រីដឹកនាំគណបក្សប្រឆាំង គណបក្សជាតិដ៏ធំ (GPN)។

លោកស្រី ប៉ាក ជឺងហ៊ី បានទទួលសញ្ញាបត្រពីវិទ្យាល័យ សងស៊ីម ដេហ្គូ នៅឆ្នាំ១៩៧០ និង ទទួលបរិញ្ញាបត្រខាងវិស្វករអគ្គីសនីពីសកលវិទ្យាល័យសូហ្គាង នៅឆ្នាំ១៩៧៤។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ លោកស្រីប៉ាក ជឺងហ៊ី បានទទួលការតែងតាំងជាផ្លូវការ​ជា​បេក្ខភាព​សម្រាប់ការបោះឆ្នោតប្រធានាធិតី​ដោយគណបក្សលោកស្រី គណបក្សជាតិដ៏ធំ (GPN) ​បន្ទាប់ពីការបោះ​ឆ្នោត​​ផ្ទៃ​​​ក្នុង​ដែល​លោកស្រី​ឈ្នះ​សម្លេង ៨៤% នៃសម្លេងទល់នឹង បេក្ខភាព ៤រូបផ្សេងទៀត។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ លោកស្រីបានឈ្នះការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ជាមួយ​​នឹងសម្លេង ៥១,៦% ទល់នឹង ៤៨% សម្រាប់លោក មូន ជេអ៊ីន។ នៅអំឡុង​ពិធីឡើង​កាន់​តំណែងជាផ្លូវការ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ លោកស្រីប៉ាក ជឺងហ៊ី បានក្លាយជា​ស្រ្តី​​ទី១ ជា​ប្រធានាធិបតី​នៃប្រទេសកូរ៉េខាងខាងត្បូង និងជាប្រមុខរដ្ឋ ស្រ្តីទី១ នៃតំបន់អាស៊ី​ឥសាន។

នៅដើមអណត្តិ លោកស្រីប៉ាក ជឺងហ៊ី ត្រូវប្រឈមមុខ​នឹងការកើនឡើងនូវភាពតានតឹង​ខាង​យោធា​​ដែលបង្កឡើងដោយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ ដំណើរ​ទស្សន​កិច្ច​លើកទី១ របស់លោកស្រីទៅកាន់សហរដ្ឋអាម៉េរិក នៅថ្ងៃ៥ ខែឧសភា ឆ្នាំ២០១៣ ដើម្បីជួប​សមភាគីអាម៉េរិក លោក បារ៉ាក អូបាម៉ា គឺគ្របដណ្តប់ដោយបញ្ហានេះ។ នៅអំឡុង​ដំណើរនេះ​​លោកស្រីក៏បានជួបនិងអគ្គលេខាអង្គការសហប្រជាជាតិ និងជាជនជាតិកូរ៉េដែរ គឺ​លោក​បាន គីមូន។

លោកស្រី ប៉ាក ជឺងហ៊ី បានផ្តល់ការបង្គាប់បញ្ជាដល់អគ្គមេបញ្ជាការកងទ័ព​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារដោយប្រហារ​ដោយមិនគិតលើការពិចារណាខាងនយោបាយ។ អ្វីៗ ធ្វើឡើង​ជាមួយ​​និង​ការខិតខំប្រឹងប្រែង ពង្រឹង និងបង្ហាញអំពីការគាំទ្ររបស់សហរដ្ឋអាម៉េរិក។ ចាប់​ពីខែ​មីនា ឆ្នាំ២០១៣ ក៏មានការបង្កើនឡើងច្រើនដងនូវការធ្វើលំហាត់សមយទ្ធរួម​កូរ៉េខាង​ត្បូង អាម៉េរិក និងការ​ហោះហើរលើកូរ៉េខាងត្បូងដោយកងយន្តហោះនៃកងទ័ព​អាកាស​យោធា​​អាម៉េរិក។ ប្រព័ន្ធការពារមីស៊ីលដែនអាកាសរបស់អាម៉េរិក Thaad ត្រូវបានពង្រាយនៅ​កូរ៉េ​ខាង​ត្បូង ដែលបង្កើតបានជាការតវ៉ា និងការសម្តែងមតិជាច្រើន ជាពិសេសនៅកាន់​ទី​កន្លែង​​ដែល​មាន​ការ​តម្លើងប្រព័ន្ធនេះ។ លោកស្រីប៉ាក ជឺងហ៊ី បានសម្រេចចិត្តព្យួររាល់ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​​ជាមួយ​​កូរ៉េខាងជើង និងបិទសួនឧស្សាហកម្មអន្តរកូរ៉េ សួនកៃសុង។

នៅខែឧសភា ឆ្នាំ២០១៣ មុនមួយខែនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ​របស់លោកស្រីទៅ​ទីក្រុង​ប៉េកាំង លោកស្រី ប៉ាក ជឺងហ៊ី ក៏បានប្រកាសថាចង់ធ្វើការឲ្យកាន់តែជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ដើម្បីដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងកូរ៉េខាងជើង។

អំណាចរ​បស់លោកស្រីត្រូវបោះឆ្នោតព្យួរ​ដោយការបោះឆ្នោតនៃសភាជាតិ។ ៣ខែ ក្រោយ​មក តុលាការធម្មនុញ្ញ ប្រកាសអំពីការដកតំណែងរបស់លោកស្រី។ ដោយត្រូវបានចាប់ខ្លួន និង​ឃុំខ្លួន នៅប៉ុន្មានសប្តាហ៍បន្ទាប់​ពីការចាកចេញពីតំណែងរបស់លោកស្រី លោកស្រីត្រូវ​បាន​ដាក់ទោសនៅឆ្នាំបន្ទាប់ ដោយជាប់គុក ៣២ឆ្នាំ សម្រាប់បទល្មើស រំលោភ អំណាច ពុក​រលួយ ការប្រើប្រាស់កម្លាំងគំរាម​កំហែង និងការផ្ទេរមូលនិធិ។ ប៉ុន្តែលោកស្រីត្រូវបានលើក​លែង​​​ទោស​​​ដោយប្រធានាធិបតីលោក​មូន ជេអ៊ីន នៅឆ្នាំ២០២១។

 

Daily Program

Livesteam thumbnail