លូ ស៊ូ កំពូលអ្នកយុទ្ធសាស្រ្តនៃនគរអ៊ូ សម័យសាមកុក
លូ ស៊ូ មានឈ្មោះកិត្តិយសថា ជឹជីង។ លោកគឺជាអ្នកយុទ្ធសាស្រ្ត និងជាអ្នកនយោបាយនៃ សម័យសាមកុក នៅប្រទេសចិន។ ក្នុងនាមជាទីប្រឹក្សាឲ្យស៊ុន ឈាន មេដឹកនាំនគរអ៊ូ លោកចូលរួមចំណែកបង្កើត និងកែច្នៃប្រវត្តិសាស្រ្តយោធា និងនយោបាយ នាសម័យលោក ជា ពិសេស ដោយស្ថាបនាសម្ព័នមិត្តយុទ្ធសាស្រ្តរវាងនគរអ៊ូ និងនគរស៊ូហាន ប្រឆាំងនឹងនគរវ៉េ។
កើតនៅស្រុក ដុងចេង សព្វថ្ងៃស្រុកអានហ៊ួ លូ ស៊ូ មានប្រភពពីគ្រួសារអ្នកមាន និងមានការអប់រំ។ លោកត្រូវមានបុគ្គលិកលក្ខណៈសប្បុរសធម៌ និងមានបញ្ញាញាណឈ្លាសវៃតាំងពីនៅក្មេង។ ដំបូង លោករស់នៅឆ្ងាយពីការច្របូកច្របល់ផ្នែកនយោបាយ ប៉ុន្តែបន្ទាប់មក លូ ស៊ូ ត្រូវបានឧទ្ទេសនាមទៅកាន់ស៊ុន ឈាន ស្តេចនគរអ៊ូ ដោយជូ ជី ដែលជាមន្រ្តីជាន់ខ្ពស់មួយរូប ដែលនេះគឺជាការកត់សម្គាល់នូវការចូលប្រឡូកក្នុងវង់នយោបាយនៃនគរអ៊ូរបស់លូ ស៊ូ។
នៅឆ្នាំ២០០ នៅពេលដែលឆាវ ឆាវ ស្តេចត្រាញ់ ដ៏មានអំណាចនៅភាគខាងជើងគំរាមនឹងគ្រប់គ្រងប្រទេសចិនទាំងមូល លូ ស៊ូ បានផ្តល់យោបល់ឲ្យស៊ុន ឈាន ស្ថាបនាសម្ព័ន្ធភាពជាមួយលីវ ប៉ី ដែលជាគូប្រជែងរបស់ឆាវ ឆាវ។ លូ ស៊ូ មានទស្សនវិស័យយុទ្ធសាស្រ្តច្បាស់ លាស់ និងក្លាហាន គឺពឹងផ្អែកលើគំនិតថា នគរអ៊ូត្រូវតែធានាស្វ័យភាពជានិរន្តរ៍ដោយពឹងលើសម្ព័ន្ធភាពដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាពរបស់ឆាវ ឆាវ។
សម្រាប់សម្ព័ន្ធមិត្ត នគរអ៊ូ និងស៊ូហាន និងសមរភូមិជីប៊ី ឬជ្រោះក្រហម លូ ស៊ូ បានដើរតួនាទីកំណត់នៅក្នុងការពង្រឹងសម្ព័ន្ធមិត្តនគរអ៊ូ និងស៊ូហាន។ លូ ស៊ូ បានជួប ជូកឹ លៀង ដែលជាអ្នកយុទ្ធសាស្រ្តរបស់លីវ ប៉ី ស្តេចនគរស៊ូ ហាន ដើម្បីកសាងកតិកាសញ្ញា ដែលបានផ្លាស់ប្តូររបត់ប្រវត្តិសាស្រ្តចិន។
ដោយសារកិច្ចសហប្រតិបត្តិការនេះ កងកម្លាំងរួបរួមនគរ អ៊ូ និងស៊ូហាន បានយកឈ្នះ នៅសមរភូមិដ៏ល្បីល្បាញ គឺសមរភូមិ ជី ប៊ី នៅឆ្នាំ២០៨ ដែលពួកគេបាន វាយរុញច្រានកងនាវាដ៏មហាច្រើនសម្បើមរបស់ឆាវឆាវ នៅលើដងទន្លេយ៉ាងសេ។ ទោះបី លូ ស៊ូ មិនបានដឹកនាំកងទ័ពផ្ទាល់ តួនាទីរបស់លោក ក្នុងនាមជាស្ថាបត្យករនយោបាយ គឺមានសារសំខាន់ជាអាយុជីវិតសម្រាប់ជ័យជម្នះយ៉ាងដាច់ខាតនេះ។
ជាអ្នកចាត់ចែងទំនាក់ទំនងជាមួយលី ប៉ី បន្ទាប់ពីសមរភូមិជីប៊ី លូ ស៊ូ ត្រូវបានបញ្ជូនឲ្យទៅចរចាជាមួយលីប៉ី បន្ទាប់ពីសមរភូមិជីប៊ី លើរឿងបែងចែងដែនដីដែលដណ្តើមបាន។ លូ ស៊ូ ប្រកាន់យកការខិតស្និទ្ធខាងការទូត និងព្យាយាមថែរក្សាតុល្យភាពនៃកងកម្លាំងរវាងសម្ព័ន្ធមិត្តទាំងពីរ។ ការប្រតិបត្តិរបស់លោកអាចបញ្ចៀសនូវជម្លោះភ្លាមៗ ទោះបីជាភាពតានតឹងរវាងនគរអ៊ូ និងស៊ូហាន កាន់តែរីកធំឡើងនៅប៉ុន្មានឆ្នាំបន្ទាប់ក៏ដោយ។
បន្ទាប់ពីការស្លាប់មុនអាយុរបស់ចូវ អ៊ី លូ ស៊ូ ត្រូវបានតែងតាំង ជាមេបញ្ជាការយោធា ដែលទទួលបន្ទុកព្រំដែននគរអ៊ូ។ ទោះបីជាលោកមិនមានកេរ្ត៍ឈ្មោះប្រើអាជ្ញាខ្លាំងដាច់ខាតដូចមេញ្ជាការយោធាមុន ក៏លោកត្រូវបានគេគោរពសម្រាប់គុណសម្បត្តិជាអ្នកយុទ្ធសាស្ត្រ និងជាអ្នកចរចាដ៏ពូកែ។ លោកធានាថា នគរអ៊ូនៅតែស្ថិតនៅក្នុងជំហរនៃកងកម្លាំងប្រឈមមុខនឹងសត្រូវ ប៉ុន្តែក៏បញ្ចៀសរាល់ការប្រឈមមុខដែលមិនចាំបាច់ផងដែរ។
លូ ស៊ូ ទទួលមរណភាពនៅឆ្នាំ២១៧ នៅអាយុ ៤៥ឆ្នាំ។ ទោះបីជារយៈពេលធ្វើការងាររបស់លោកខ្លី ប៉ុន្តែឥទ្ធិពលរបស់លោកលើប្រវត្តិសាស្រ្តនៃសម័យសាមកុក គឺគេមិនអាចបដិសេធបាន។ គតិបណ្ឌិតរបស់លោក និងការទូត គឺមានសារសំខាន់ចាំបាច់សម្រាប់ការរស់រានមានជីវិត និងភាពរុងរឿងនៃនគរអ៊ូនៅក្នុងសម័យកាលច្របូកច្របល់។