(Pope message)សម្តេចប៉ាប ទេវវិទ្យាជាមគ្គុទេសតម្រង់ផ្លូវឆ្លងកាត់វិបត្តិនៃជីវិតនានា
សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ កាលពីថ្ងៃចន្ទបានមានបន្ទូលអំពីបំណងប្រាថ្នារបស់ទ្រង់នៅក្នុងការបើកវគ្គសិក្សាទេវវិទ្យា ជាពិសេសសម្រាប់បុរស និងស្ត្រីដែលចង់ពង្រឹងជំនឿរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ និងស្វែងរកឱកាសសិក្សាបន្ថែមពីព្រះសហគមន៍។
សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់បានយាងជួបជាមួយនឹង ជាមួយបុគ្គលិកសិក្សាដែលចូលរួមក្នុងសមាជអន្តរជាតិស្តីពីអនាគតនៃសន្និសិទ "បេតិកភណ្ឌ និងការស្រមើលស្រមៃ" ដែលរៀបចំពី ថ្ងៃទី ៩ ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះព្រះវបិតាដ៏វិសុទ្ធ បានទទូចថា សាកលវិទ្យាល័យ និងសាលាទេវវិទ្យាគួរតែបើកចំហសម្រាប់មនុស្សដែល "គោះទ្វារ" ស្ថាប័នអប់រំជំនឿរបស់ពួកគេ។
សម្តេចប៉ាបបានមានបន្ទូលថា សូម"ត្រៀមខ្លួនសម្រាប់រឿងនេះ។ សូមធ្វើការកែតម្រូវការស្រមើលស្រមៃចំពោះកម្មវិធីសិក្សារបស់អ្នក ដើម្បីឱ្យទ្រឹស្ដីអាចចូលរួមនៅក្នុងដំណើរការស្វែងរកជំនឿបានសម្រាប់មនុស្សទាំងអស់គ្នា។
សម្តេចប៉ាបក៏បានសង្កត់ធ្ងន់ថា ទេវវិទ្យាជាមគ្គុទ្ទេសនៃដំណើររបស់ មនុស្សដែលចូលចិត្តស្វែងរកអត្ថន័យក្នុងជីវិត ហើយមនុស្សវ័យកណ្តាលគឺជាពេលវេលាពិសេសសម្រាប់ពួកគេ ។
សម្តេចប៉ាបបានមានបន្ទូលថា វ័យនេះវាជាពេលវេលាដែលមនុស្សម្នាក់តែងតែរីករាយនឹងស្កបស្កល់នឹងការងារ និងស្ថេរភាពផ្លូវចិត្ត ប៉ុន្តែក៏ជាពេលនៃ ការបរាជ័យខាង អារម្មណ៍ ភាពឈឺចាប់ និង ឯកោដែរ៕