ទិវាអ្នកជំងឺពិភពលោក៖ សន្តអាសនៈអធិដ្ឋានជូនជាតិសាសន៍៤

នៅពេលដែលព្រះសហគមន៍កាតូលិកបានប្រារព្ធទិវាអ្នកជំងឺពិភពលោកកាលពីថ្ងៃទី​១១ខែកុម្ភៈ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានអធិដ្ឋានជាពិសេសជូនដល់ប្រជាជាតិចំនួន ៤។

វ៉ាទីកង់ញូវបានរាយការណ៍ថា ជាតិសាសន៍ដែលសម្តេចប៉ាបបានអធិដ្ឋាននោះ គឺរួមមាន មីយ៉ាន់ម៉ា ប៉ាឡេស្ទីន​ អ៊ីស្រាអែល និងអ៊ុយក្រែន។

ប្រភពដដែលបានបន្តថា សម្តេចប៉ាប់បានអធិដ្ឋានខណៈដែលពលរដ្ឋសឹងតែទាំងអស់មិនអាចទទួលបាននូវថ្នាំសង្កូវ និងការថែទាំខាងវេជ្ជសាស្រ្តតាមតម្រូវកាបានឡើយ ខណៈដែលពួកគេមួយចំនួន គឺបានកំពុងតែបង្ហូទឹកភ្នែកនិងការឈឺចាប់ដោយសារតែសង្រ្គាម​។​

សម្តេចប៉ាបក៏បានអំពាវនាវសុំឲ្យពិភពលោកយកចិត្តទុកដាក់ចំពោះស្ថានភាពនេះ ពីព្រោះម​នុស្សគ្រប់រូបនៅពេលដែលមានជំងឺ​ឫក៏ឈឺចាប់គឺត្រូវការការសង្រ្គោះ និងសេចក្តីស្រលាញ់ ពីវេជ្ជ​បណ្ឌិត អ្នកដែលពាក់ព័ន្ធ ហើយសូម្បីតែព្រះជាម្ចាស់។

សម្តេចប៉ាប បានមានបន្ទូល បន្តទៀតថា មិនអាចនៅស្ងៀមបានទេ ព្រោះថាថ្ងៃនេះត្រូវបានប្រារព្ធ អំពីការពិតដែលថាសព្វថ្ងៃនេះ មានមនុស្សច្រើនណាស់ដែលត្រូវបានបដិសេធសិទ្ធិក្នុងការថែទាំ ក៏ដូចជាសិទ្ធិរស់រានមានជីវិត។

សម្តេចប៉ាបបានមានបន្ទូលទៀតថា ទ្រង់កំពុងគិតអំពីអ្នកដែលរស់នៅក្នុងភាពក្រីក្រខ្លាំង ប៉ុន្តែទ្រង់ក៏កំពុងគិតពីទឹកដីនៃសង្រ្គាមដែលកំពុងតែទទួលរងនូវការរំលោភ សិទ្ធិមនុស្សជាមូលដ្ឋាន នានា៕