ទិវាអ្នកជំងឺពិភពលោក៖ សន្តអាសនៈអធិដ្ឋានជូនជាតិសាសន៍៤
នៅពេលដែលព្រះសហគមន៍កាតូលិកបានប្រារព្ធទិវាអ្នកជំងឺពិភពលោកកាលពីថ្ងៃទី១១ខែកុម្ភៈ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានអធិដ្ឋានជាពិសេសជូនដល់ប្រជាជាតិចំនួន ៤។
វ៉ាទីកង់ញូវបានរាយការណ៍ថា ជាតិសាសន៍ដែលសម្តេចប៉ាបបានអធិដ្ឋាននោះ គឺរួមមាន មីយ៉ាន់ម៉ា ប៉ាឡេស្ទីន អ៊ីស្រាអែល និងអ៊ុយក្រែន។
ប្រភពដដែលបានបន្តថា សម្តេចប៉ាប់បានអធិដ្ឋានខណៈដែលពលរដ្ឋសឹងតែទាំងអស់មិនអាចទទួលបាននូវថ្នាំសង្កូវ និងការថែទាំខាងវេជ្ជសាស្រ្តតាមតម្រូវកាបានឡើយ ខណៈដែលពួកគេមួយចំនួន គឺបានកំពុងតែបង្ហូទឹកភ្នែកនិងការឈឺចាប់ដោយសារតែសង្រ្គាម។
សម្តេចប៉ាបក៏បានអំពាវនាវសុំឲ្យពិភពលោកយកចិត្តទុកដាក់ចំពោះស្ថានភាពនេះ ពីព្រោះមនុស្សគ្រប់រូបនៅពេលដែលមានជំងឺឫក៏ឈឺចាប់គឺត្រូវការការសង្រ្គោះ និងសេចក្តីស្រលាញ់ ពីវេជ្ជបណ្ឌិត អ្នកដែលពាក់ព័ន្ធ ហើយសូម្បីតែព្រះជាម្ចាស់។
សម្តេចប៉ាប បានមានបន្ទូល បន្តទៀតថា មិនអាចនៅស្ងៀមបានទេ ព្រោះថាថ្ងៃនេះត្រូវបានប្រារព្ធ អំពីការពិតដែលថាសព្វថ្ងៃនេះ មានមនុស្សច្រើនណាស់ដែលត្រូវបានបដិសេធសិទ្ធិក្នុងការថែទាំ ក៏ដូចជាសិទ្ធិរស់រានមានជីវិត។
សម្តេចប៉ាបបានមានបន្ទូលទៀតថា ទ្រង់កំពុងគិតអំពីអ្នកដែលរស់នៅក្នុងភាពក្រីក្រខ្លាំង ប៉ុន្តែទ្រង់ក៏កំពុងគិតពីទឹកដីនៃសង្រ្គាមដែលកំពុងតែទទួលរងនូវការរំលោភ សិទ្ធិមនុស្សជាមូលដ្ឋាន នានា៕