អ្នកឆ្លងឆ្នាំដាច់យប់! កុំបើកបរខ្លាចគ្រោះថ្នាក់ខ្លួនឯង និងអ្នកដទៃ

មកដល់ពេលនេះពលរដ្ឋកម្ពុជានៅក្នុងប្រទេសមិនតិចនោះទេ ដែលមានគម្រោងផែនការឆ្លងឆ្នាំដាច់យប់ ប៉ុន្តែសូមប្រុងប្រយ័ត្ននៅក្នុងការបើកបរ និងការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីកុំឱ្យ​គ្រោះថ្នាក់ខ្លួនឯង និងអ្នកដទៃ។

ព្រឹត្តិការណ៍នេះវាអាចខុសពីព្រឹត្តិការណ៍ដទៃ ពីព្រោះព្រឹត្តិការណ៍សំខាន់គឺការរាប់ថយក្រោយ ដែលនឹងប្រពឹត្តទៅពាក់កណ្តាលអាធាត្រ ដែលជាពេលដែលមនុស្សម្នាតែងតែនិន្ទ្រាហើយ បើនិយាយឲ្យសាមញ្ញទៅគឺសម្រាន្តលង់លក់ស្កប់ស្កល់​​ ប៉ុន្តែនៅថ្ងៃនោះគេអាចនឹងនៅសប្បាយឆ្លងឆ្នាំ ដែលនាំអោយយើងអាចនឹងងងុយគេង ។

ក្រៅពីនោះទៀត ការប្រើប្រាស់គ្រឿងស្រវឹងប្រហែលជាពិបាកនឹងខកខានផងដែរ ពីព្រោះដើម្បីកំដរបរិយាកាសកុំអោយងងុយ ការអង្គុយជជែងគ្នាលេង ឬក៏ធ្វើនេះធ្វើនោះ មនុស្សម្នា សម័យយើងនេះនិយមបំផុតគឺប្រើប្រាស់គ្រឿងស្រវឹងជាត្រីមុខ​។​

បុព្វហេតុពីរបូកផ្សំចូលគ្នាទីមួយការខំប្រឹងអត់ងងុយ និងការប្រើប្រាស់គ្រឿងស្រវឹង គឺជាប​ច្ច័​យមួយដែលងាយនឹងជះឥទ្ធិពលដល់ការគ្រប់គ្រងអារម្មណ៍និងស្ថានការណ៍ របស់យើង ដូ​ច្នេះ​​ប្រសិនបើយើងបើកបរវាពិតជាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងប៉ះពារបង្កផលវិបាក ដ​ល់អ្នកដទៃ ដូច្នេះគួរយកចិត្តទុកដាក់ចំណុចនេះ។​

ដើម្បីកុំអោយព្រឹត្តិការណ៍នេះសៅហ្មង យើងគួរតែរកកន្លែងណាសម្រាក្ នៅក្បែរៗកន្លែងដែលយើងអបអរព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ឬមួយក៏កុំបើកបរដោយខ្លួនឯង ពីព្រោះនៅពេលនេះ​ក៏មានសេវាកម្មដឹកជញ្ជូនសំបូរបែបដែរ ពោលគឺតាំងពីរថយន្តតាក់ស៊ី អ្នករត់ម៉ូតូកង់បី និង ទុ​កទុកជាដើម។ 

ពួកគេកំពុងតែរង់ចាំផ្តល់សេវាកម្មជូន​លោកអ្នក​ ប៉ុន្តែទោះបីជាយ៉ាងណាប្រសិនបើ​យើងប្រើប្រា​ស់សេវាកម្មនោះ ក៏គួរតែប្រុងប្រយ័ត្នរឿងសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ជាពិ​សេ​សគឺសុភាពនារី ពីព្រោះអ្នកដែលផ្តល់សេវាកម្មដឹកជញ្ជូននានាមិនប្រាកដថា ពួកគេសុទ្ធតែប្រ​កបរបរនេះដោយសុច្ចរិតទាំងអស់នោះឡើយនៅពេលដែលអ្នកដែលបាត់បង់ម្ចាស់ការ ឬគ្រប់គ្រងខ្លួនឯងមិនបានទេនោះ ។

សរុបមកវិញសូមលើកកំពស់ការប្រុងប្រយ័ត្នដើម្បីកុំអោយព្រឹត្តិការណ៍សប្បាយប្រែក្លាយជា ទុក្ខសោកនិងវិប្បដិសារីមួយជីវិត។ សូមរីករាយ​ឆ្លងឆ្នាំប្រកបដោយការទទួលខុសត្រូវម្ចាស់ការនៅ​លើខ្លួន​ឯង​។ ការដែលយើងរីករាយតែខ្វះម្ចាស់ការលើខ្លួនឯងយើងមិនត្រឹមតែជាអ្នកបង្កទុកទោសដល់អ្នកដទៃនិងខ្លួនឯងទេ យើងក៏អាចជាចំណីនៃក្រុមខិលខូចកាកសង្គម ដែលរង់ចាំតែឆ្លៀតឱកាសផងដែរ៕

 

Daily Program

Livesteam thumbnail