សូមកុំឈ្លោះគ្នាព្រោះតែដើមឈើ!

នៅកម្ពុជាយើងតាំងពីដើមហើយរហូតមកដល់សម័យទំនើបនេះមានអ្នកជិតខាងមិនតិចនាក់ ឡើយទាំងនៅជនបទ និងទីក្រុងដែលមើលមុខគ្នាមិនចំព្រោះតែរឿងមែកឈើនៅតាមព្រំរបងឬផ្ទះនេះឯង។

មកដល់ពេលនេះដើមឈើជារុក្ខជាតិ ទោះបីជាវាជាភាវរស់មួយមានជីវិតក៏ពិតមែន ប៉ុន្តែវាគ្មា​នសតិទេ មនុស្សទេដែលមានសតិមានបញ្ញា មានមនសិការ និងមានខួរក្បាលសម្រាប់វិនិច្ឆ័យ ដូច្នេះសូមកុំឈ្លោះគ្នាដោយសារតែវា។

ទំនាស់ដែលកើតឡើងពីដើមឈើនោះ គឺវាកើតឡើងចំពោះពលរដ្ឋខ្លះដែលចូលចិត្តមើល​បំណាំ ​និងប្រកាន់ខ្វះការយោគយល់ខ្វះការអធ្យាស្រ័យ ហើយក៏អាចថា កើតឡើងពីការច្រ​ណែ​​នឈ្នានីសគ្នា ប៉ុន្តែគ្រប់ភាគីគួរតែយល់និងដឹកទុកធុរៈគ្នា​។ ហើយពេលខ្លះនោះទំនាស់ នេះក៏វាកើតឡើងដោយសារតែភាគីម្ខាងមិនយល់នូវទុក្ខលំបាកដែលខ្លួនបង្កដោយសារតែ គុ​ណវិបត្តិនិងផលរំខាននៃដើមឈើនោះមកលើគេផងផែរ។

នៅតាមទីក្រុងដែលមានផ្ទះលែ្វងជាប់ៗគ្នា ដាច់ខាតគួរកុំដាំពពួករុក្ខជាតិដែលធំនៅជិតនឹងរបង ពីព្រោះផលរំខាននៃដើមឈើទាំងនោះ គឺកើតឡើងដល់អ្នកជិតខាងច្រើនណាស់ ទីមួយ គឺវាជាប្រភពនៃសំរាមដែលជ្រុះពីស្លឹក។ ​ក្រៅពីនោះ ផលរំខានផ្សេងទៀតវាអាចប៉ះពាល់ គឺអា​ចកើតឡើងដោយសារតែនៅពេលដែលានដើមឈើនៅធំពពួកសត្វស្លាប និងសត្វកកេរខ្លះ អា​ចធ្វើជាជំរកជុះអាចម៍ជុះប៉ះពាល់ដល់អ្នកជិតខាង ហើយក៏អាចជាច្រកដែលមនុស្សឆ្លៀតឱកា​សខ្លះតោងឡើងផ្ទះគេលួចនេះប៉ះពាល់ដលសន្តិសុខ។ ក្រៅពីនោះ ពេលខ្លះពពួកដើមឈើខ្លះនៅតូចមិនអីទេ តែដល់វាធំ ឫសវារីកដូច្នេះវាអាចធ្វើឲ្យប៉ះពាល់ដល់ដំបូង ដល់ផ្ទះអ្នកជិតខា​ងធ្វើអោយបែកការ៉ូ ប្រេះជញ្ជាំងជាដើម ។​

សម្រាប់នៅតាមជនបទវិញក៏មានទំនាស់ផងដែរទោះបីជាមានដីធំ ក៏ដោយ ពីព្រោះពពួក ដើមឈើ​ទាំងអស់នេះ គឺវារមែងមានមែក មានស្លឹកគ្របលើដីគេ ដូច្នេះនៅពេលណា ដែលយើងឃើ​ញមែក ឬក៏ស្លឹកអីទៅចូលព្រំដីព្រំផ្ទះគេកាប់ឫរំលោះមែកនោះចោលទៅ ហើយប្រសិន បើមិនកាប់ទេ អាចនិយាយជាមួយអ្នកជិតខាងចែកផលចែកផ្លែចែកផ្កាគ្នាទៅក៏បានដែរ កុំអញ និយមខ្លាំងដៃរៀងខ្លួន ។

បញ្ហានេះមិនមែនជារឿងលេងសើចទេ គឺកើតមានច្រើននៅក្នុងសង្គម ដូច្នេះសូមលើកកំពស់ការយល់ដឹងពីបញ្ហានេះ។ ពេលខ្លះយើងស្រលាញ់ គេមិនស្រលាញ់ គួររកដីណា ឬកន្លែងណា ដែលមិនប៉ះពាល់ដលគេ ប៉ុន្តែសម្រាប់នៅតាមទីក្រុងដែលមានផ្ទះជាប់ៗគ្នាជាពិសេសគឺផ្ទះល្វែ​ងគួរកុំដាំអីពពួកដើមឈើធំៗ ប៉ុន្តែប្រសិនបើពពួកដើរតូចៗដែលលំអរ អ្នកជិតខាងគួរកុំប្រកាន់គ្នាច្រើនគួរអធ្យាស្រ័យខ្លះៗ ប៉ុន្តែកុំឃើញគេមិនមាត់ចេះតែបំពានគេ ក្រែងគេអត់មិនបាន។ នៅក្នុងករណីដើរឈើនោះវារំលោភចូលដីគឺគេកាប់គេឆ្កា គេកាត់គឺជាសិទ្ធិរបស់គេ កុំអោយតែគេមកកាប់ដល់ដីយើងបានជាទំនាស់៕

 

 

 

Daily Program

Livesteam thumbnail