សម័យឥឡូវកុំទម្លាប់ទិញមាសលាក់អី គួរតែទុកលុយវិនិយោគវិញ

ពលរដ្ឋយើងនៅជនបទពេលដែលនៅសន្សំលុយបានបន្តិចបន្តួចនិយមបំផុតគឺទិញមាសទុក ប៉ុន្តែជាទូទៅតម្លៃមាសប្រែប្រួលរហ័សពេលត្រូវការលក់ចេញគឺដឹងតែខាតហើយ ដូច្នេះគួរស​ន្សំលុយទុកហើយយកទៅវិនិយោគវិញ។​

មកដល់ថ្ងៃ៨ ខែមករា ឆ្នាំ២០២៣ តម្លៃមាសលក់ចេញថ្លៃដល់ទៅ ២៤៩ ដុល្លារនៅក្នុងមួយជី ដល់ទិញចូលវិញគឺត្រឹមតែ ២៣៩ ដុល្លារទេ ។ នៅក្នុងករណីតម្លៃមាសមិនប្រែប្រួល យើងឃើ​ញយើងអ្នកទិញខាត១០ដុល្លាររួចទៅហើយ ចុះបើមានប្រែប្រួលចុះទៀតនោះយើងមិនដឹងជាខាតប៉ុន្មាននោះទេ។​

ការខាតបង់នេះគឺយើងនិយាយត្រឹមតែកត្តាតម្លៃតែមួយមុខនោះទេ ប៉ុន្តែជាទូទៅនៅពេលដែ​លយើងទិញអ្នកលក់ដឹងតែគិតតម្លៃពេញៗតែម្តង ប៉ុន្តែនៅពេលដែលយើងទៅលក់ គេច្បាស់ជាគិតកាត់ខាតតាំងពី ថ្លៃទឹក ថ្លៃសំណឹក ថ្លៃឈ្នួលថែមទៀត​ពោលគឺខាតជាន់ខាត ដូចនេះសម្រាប់យើងដែលមានលុចតិចតួចគួរកុំទិញមាសទុកអី ប៉ុន្តែបើទិញដើម្បីលំអរខ្លួនទិញក៏ទិញចុះ ប៉ុន្តែដឹងតែខាតហើយ​។

តាំងពីដើមមកដល់ពេលនេះអ្នកទិញមាសកម្រចំណេញណាស់ ប៉ុន្តែអ្នកដែលលក់ទេដែលចំណេញ ដូច្នេះសូមរិះគិត ហើយប្រសិនជាមានលុយមានកាក់អីគួរយកលុយនោះទៅទុកនៅកន្លែងដែលមានសុវត្ថិភាព ពោលគឺស្ថាប័នធនាការឫហិរញ្ញវត្ថុដែលនៅជិតផ្ទះយើង ដែលស្ថា​នប័ននោះមានច្បាប់មានទម្លាប់ មានការិយាល័យ មានមន្រ្តីត្រឹមត្រូវ ហើយតិចចាញបោកគេយកប្រាក់ទៅផ្ញើរក្រុមជនបោកប្រាស់ទៀត​។

នៅពេលដែលយើងសន្សំនោះ សូមសិក្សារិះគិត និងកំណត់គោលដៅថា​តើយើងគួរតែធ្វើអ្វី ដើម្បីធ្វើយ៉ាងណាយកលុយយើងទៅវិនិយោគបង្កើត ឬកែច្នៃជាមុខរបររកប្រាក់ចំណេញ បន្ថែ​មទៀត តែសូមរិះគិតរឿងយកលុយទៅចាយខុសគោលដៅ ខុសផែនការ​ពោលគឺយកលុយព្រោះតែភាពហ៊ឺហារសប្បាយខុសតម្រា​។​

នៅពេលនេះលុយពិតជាពិបាករកណាស់ តែស្រួលចាយ។ លុយទម្រាំសន្សំបានបន្តិចបន្តួចត្រូវការអត់ធ្មត់ តស៊ូជំនះការលំបាកច្រើន ប៉ុន្តែនៅពេលដែលមានលុយនៅក្នុងដៃហើយពិចាកតែ មិនយូរទេនឹងរលាយហើយ ប៉ុន្តែប្រសិនបើយើងចេះយកលុយទៅវិនិយោគ​ បង្កើតមុខរ​បរត្រឹមត្រូវ វាអាចក្លាយជា​ឱកាស ប៉ុន្តែក៏ទាមទារការសិក្សា តស៊ូ អត់ធ្មត់ជំនៈការលំបាក និង កា​រលះបង់បន្ថែមទៀតផងដែរ៕

 

Daily Program

Livesteam thumbnail