វប្បធម៌នៃការសម្ញែងកាន់តែលេចធ្លោរនៅលើបណ្តាញសង្គម​

វប្បធម៌នៃការសម្ញែងកំពុងតែផុលផុសខ្លាំងឡើងៗ នៅក្នុងសង្គមកម្ពុជាជាពិសេសនៅលើបណ្តាញសង្គម ខណៈដែលធាតុពិតវាមិនដូចជាអ្វីដែលបានបង្ហាញ ដូច្នេះសូមបន្តប្រុងប្រយ័​ត្ន។

នៅពេលនេះនៅលើបណ្តាញសង្គម គឺជាកន្លែងនៃការសម្ញែងទ្រព្យសម្បត្តិ ជាលុយ ជាឡាន ជារបស់របស់ប្រើប្រាស់។​ ខណៈដែលអ្នកខ្លះទៀតសម្ញែងពីរូបរាងកាយ ពីភាពស្រស់ស្អាត ពីភា​ពទាក់ទាញ។ អ្នកខ្លះទៀតបង្ហាញ ឬ​ក៏បង្អួតពីសម្ភារនិយម មានតាំងពីរបស់ប្រើប្រាស់ក៏ដូចជាទូរសព្ទឡើងទៅ។​

មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកខ្លះរហូតដល់បង្ហោះហ្វេសបុកពីសុភមង្គល និង សេចក្តីសុខក្សេម​ក្សាន្តរបស់ខ្លួនថែមទៀតផង ប៉ុន្តែមានមួយចំនួន រាលការសម្ញែងទាំងនេះគឺគ្រាន់ តែជាការសម្តែង ដើម្បីបង្ហាញពីកិត្តិយស ពីអំណាច អំពីបារមីរបស់ខ្លួន ដើម្បីអោយគេស្គាល់ អោយគេកោ​ត ប៉ុន្តែធាតុពិតគឺមិនមានអ្វីទាំងអស់​។​

សូមលើកកំពស់ការប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់ហើយផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវ ពី​ព្រោះដោយសារតែពិភពសម្ញែងនិងសម្តែងដ៏ប៉ិនប្រសព្វនេះ គឺមានអ្នកដែលលង់ខ្លួន ហើយខាតបងជាច្រើននាក់មកហើយ ។

បណ្តាញសង្គមមិនមែនជាប្រភពផ្ទៀតផ្ទាត់នោះទេ វាគឺគ្រាន់តែជាវេទិកាបច្ចេកវិទ្យាមួយដែលគេបានបង្កើតឡើងនៅក្នុងគោលបំណងកសាងបណ្តាញនិងការតភ្ជាប់ ក៏ដូចជាទំនាក់ទំនង ប៉ុណ្ណោះ។ សូមកុំចាត់ទុកបណ្តាញសង្គមគឺជាពិភពប្រត្យក្រនិងសច្ចភាពអោយសោះ ពីព្រោះនៅលើបណ្តាញសង្គមមនុស្សអាចនឹងនិម្មិតព័ត៌មានផ្ទុយពីការពិតបានយ៉ាងងាយស្រួល។​

មកដល់ពេលនេះមិនថា តែនៅកម្ពុជានោះទេ នៅប្រទេសផ្សេងៗនៅក្នុងតំបន់ដោយរួមទាំងនៅថៃ នៅ វៀតណាម និង នៅប្រទេសម៉ាឡេស៊ី ជាដើម ក៏មានអ្នកដែលត្រូវរងទុក្ខទោសដោ​យពិភពនិម្មិតព័ត៌មានទាំងនេះជាច្រើននាក់ផងដែរ ។​

សូមប្រុងប្រយ័ត្ន ព័ត៌មាន ក៏ដូចជាសាវតានៅលើបណ្តាញសង្គម របស់បុគ្គលសមញ្ញមិនមែនជាបុគ្គលសាធារណៈគឺសូមប្រុងប្រយ័ត្ន ហើយសម្រាប់បណ្តាញសង្គមរបស់បុគ្គលសាធារណៈ វិញក៏រិតតែផ្ទៀងផ្ទាត់ផងដែរ ជាពិសេសផងដែរ ពីព្រោះជនឆ្លៀតឱកាសអាចនឹងប្រើប្រាស់ ពួកគេដើម្បីធ្វើសកម្មភាព ។

សរុបមកវិញ​សូមលើកកំពស់និងប្រុងប្រយ័ត្ន ហើយកុំចេះតែជាជាមួយនឹងការបញ្ឆោតដែលគេបានផ្សព្វផ្សាយនៅក្នុងការប៉ុនប៉ុងអន្ទងយើងអោយធ្លាក់នៅក្នុងឧបាយ ដើម្បីផលប្រយោ​ជន៍របស់ពួកគេ ។ សូមកុំលង់និងការផុស ហើយកុំឆោតនឹងព័ត៌មានដែលគេប្រឌិត ប៉ុន្តែត្រូវមាន​​សុភវិនិច្ឆ័យនិងការពិចារណាដោយហេតុ និងផល៕

 

Daily Program

Livesteam thumbnail