រៀបអាពាហ៍ពិពាហ៍ជាអំណរ តែប្រយ័ត្នហានិភ័យនៃបំណុល!

នៅក្នុងមួយជីវិតបុរសនារីអាពាហ៍ពិពាហ៍គឺជាពិធីមង្គលដែលមនុស្សភាគច្រើនបា្រថ្នាចង់បាន  ហើយគ្មាននរណាម្នាក់ចង់រៀបចំពិធីនេះតូចតាចឡើយ ប៉ុន្តែក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយអ្នកដែលមានបញ្ហាបំណុលក៏មានមិនតិចផងដែរ។​

បំណុលនោះ គឺកើតមានដោយសារតែថ្លៃចំណាយខ្ពស់ ហើយសាម៉ីដើមការម្នាក់ៗតែងតែចង់ឲ្យពិធីនេះអធិកអធមហៅភ្ញៀវច្រើន ម្ហូបអាហារល្អៗឆ្ងាញ់ ការតុបតែងអស្ចារ្យ មានផ្កាភ្ញីស្រស់ ស្អាត ហើយជួលសុទ្ធតែតារាមកសំដែង ដែលនោះគឺសុទ្ធតែជាការចំណាយ ដែលនាំ អោយយើងអាចមានហានិភ័យ ។

សម្រាប់អស់លោកអ្នក​ដែលគេជាអ្នកមាន អ្នកធំ គឺជារឿងធម្មតា ទោះជាគេចំណាយ វាល់ម៉ឺនដុល្លារក៏មិនថ្វី ហេងស៊យមានអ្នកដណ្តើមចេញការចំណាយជំនួសថែមទៀតដើម្បី តែចង់បានមុខមាត់ និងហេតុផលផ្សេងៗដែលជាផលប្រយោជន៍ ប៉ុន្តែសម្រាប់អ្នកដែលមានធនធានល្មមៗ គួរតែសន្សំសំចៃហើយកម្មវិធីខ្លះដែលមិនចាំបាច់ យើងអាចកាត់ចោលបានគឺគួរ តែកាត់ ។

នៅក្នុងករណីយើងចង់រៀបការដែលអាចគេចចេញពីការចំណាយខ្ពស់ ពិធីចំណាយដែលអាច សន្សំសំចៃបានគឺមានភ្នួង ដោយកុំយកភ្នួងណាដែលមានតម្លៃថ្លៃៗរកតែភ្នងណាដែលតម្លៃល្ម​មសមរម្យទៅ។ ការតុបតែងហាងការលេងផ្កាគឺចំណាយបានតែស្អាតទេ ប៉ុន្តែតម្លៃនៃការចំ​ណា​យវិញរាប់ពាន់ដុល្លារ។ ការចំណាយដែលគួរតែរិះគិតទៀត ដូចជាករណីដើរថតមុនពេ​លរៀបការដែលគេហៅថា ព្រីវិតឌីង ជាករណីពេញនិយមនៅសម័យនេះ ប៉ុន្តែសម្រាប់យើងមិនសូ​វមានធនធានគួរតែកាត់ចោល។

ការចំណាយផ្សេងទៀតដែលអាចសន្សំសំចៃបានដូចជា ថ្លៃថតវីដេអូ និងថតរូប គួរតែរិះគិតដែរ។ ការថតច្រើនបាន តែសូមកុំផ្តិតច្រើនពេក ពីព្រោះការផ្តិតសុទ្ធតែលុយ ហើយណាមួយ ទៀ​ត នៅពេលនេះ គេលែងសូវនិយមរូបថតហើយ គឺគេយកតែរូបឌីជីថល ក៏បានដែរ។

ថ្លៃតន្រ្តី និងតារាចម្រៀងគឺបើអាចគឺយកតែតន្រ្តីល្មមទៅក៏បានមិនចាំបាច់ទៅតារាមានឈ្មោះបោះសម្លេងអីទេ ពីព្រោះពួកគេមួយរោងៗស៊ីថ្លៃណាស់។ រីឯម្ហូបក៏ដូចគ្នា កុំចង់យកម្ហូបអីដែលថ្លៃពេកអីគឺយកតែល្មមសមរម្យទៅបានហើយ ម្យ៉ាងវិញទៀត យើងគួរតែកំណត់បរិមាណភ្ញៀ​វកុំលោភលន់​។ ហៅភ្ញៀវច្រើនពេកក្រៅពីហត់ពិបាកហៅហើយនោះ គឺអាចបាត់ភ្ញៀវ ហើយនៅ​ក្នុងករណីហៅគេហើយ ភ្ញៀវអត់ចូលរួម ហើយគេអត់ចងចៃសល់តុ គឺមានតែយើងសាមីដើមការទេ ដែលត្រូវរ៉ាប់រង។

ថ្លៃហាងក៏គួរតែរិះគិតដែរ ពីព្រោះហាងខ្លះសូម្បីតែតុកៅអីនឹងគេក៏គិតលុយដែរ ហើយមួយតុ ៗ​អត់មានបូកម្ហូបផងមួយតុខ្ទង់រយក៏អាចមានដែរ ដូច្នេះគួរតែជ្រើសរើសហាងណា ដែលសមរម្យ ហើយគេមិនយកថ្លៃតុថ្លៃពេក។

សរុបមកវិញ អាពាហ៍ពិពាហ៍គឺជាពិធីមង្គល ប៉ុន្តែប្រសិនបើពិធីនេះមង្គលឧត្តុងឧត្តមតែពិធី ហើយក្រោយការសាមីខ្លួនជាប់នៅក្នុងបំណុល ក៏យើងពិបាកនឹងមានមង្គលដែរ។ ជីវិតអាពា​ហ៍​ពិពាហ៍យើងអាចប្រេះស្រាំ ឬក៏ត្រូវតស៊ូលំបាកយូរដើម្បីសងបំណុលនេះផង ដូច្នេះសម្រា​ប់យើងអ្នកដែលមានជីវភាពមធ្យម គឺអាចលៃលកគិតគួពោលគឺរៀបចំតែកម្មវិធីល្មមសមរម្យស​មនឹង​សមត្ថភាពយើងទៅបានហើយ កុំឃើញគេចេះតែចង់ដូចគេ ខណៈធនធានយើងមិនដល់គេ៕

 

Daily Program

Livesteam thumbnail