ផែនការកសាងទារកដ្ឋាននៅតាមស្ថាប័ន និងក្រសួងមន្ទីរគួរតែពន្លឿន !

ផែនការកសាងទារកដ្ឋាននៅតាមស្ថាប័ន និងក្រសួងមន្ទីរនានាគួរតែពន្លឿន ដើម្បីជំរុញប្រសិ​ទ្ធភាពការងារ កាត់បន្ថយការចំណាយ និងជួយអោយកុមារមានការរីកលូតលាស់បានល្អ ប្រ​សើរ។

មកដល់ពេលនេះ នៅកម្ពុជារាជរដ្ឋាភិបាលបានកំពុងតែលើកទឹកចិត្តចំណុចនេះ ដោយនៅពេលនេះនៅតាមបណ្តារោងចក្រមួយចំនួនបានកំពុងតែអនុវត្តកិច្ចការនេះបណ្តើរៗ ប៉ុន្តែប្រសិ​នបើគិតជាភាគរយវិញ គឺកន្លែងដែលមានទារកដ្ឋានគឺនៅតិចនៅឡើយ ដែលគប្បីពន្លឿន និង​ជំ​រុញការរៀបចំ។​

នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ដើម្បីគ្រួសារអាចមានប្រាក់ចំណូលសមរម្យនៅក្នុងការចិញ្ចឹម ជីវិតពលរដ្ឋខ្មែរភាគច្រើនគឺមិនអាចធ្វើការតែសា្វម៉ី ហើយអាចចិញ្ចឹមគ្រួសារបានទាំងមូលឡើ​យ។​ គឺទាំងស្វាម៉ី និងភរិយាត្រូវតែបង្ខំចិត្តចេញធ្វើការទាំងពីរដើម្បីជួយទប់គ្នា ហើយនៅក្នុងក​រណីបើភរិយាមិនធ្វើការភាគច្រើនភរិយានៅប្រកបរបរលក់ដូរនៅផ្ទះ ឬក៏ធ្វើនេះធ្វើនោះ ដើម្បីរ​កចំណូលជួយទប់គ្នា។​

សម្រាប់គ្រួសារដែលទាំងស្វាមី និងភរិយាសុទ្ធតែធ្វើការដូចគ្នានៅពេលដែលមានកូន គឺពិតជា ពិ​បាកមែន ដោយអ្នកខ្លះត្រូវបង្ខំចិត្តត្រូវឈប់ធ្វើការមួយរយៈដែលនាំអោយចំណូលគ្រួសារ ធ្លា​ក់ចុះ។ គ្រួសារខ្លះទៀតដែលមានឪពុកម្តាយចាស់នៅជាមួយគឺអាចផ្ញើកូននឹងឪពុកម្តាយ។ ហើយអ្នកខ្លះគឺត្រូវបង្ខំចិត្តបេះពីមាត់ពីកររកទារកដ្ឋានឯកជនដើម្បីជួយមើលខណៈដែល ថ្លៃចំ​ណាយគឺខ្ពស់ខ្លាំងណាស់។​

នៅក្នុងស្ថានភាពបែបនេះ ប្រសិនបើរាជរដ្ឋាភិបាលយកចិត្តទុកដាក់ពន្លឿន និងជំរុញដោះស្រា​​យរឿងទារកដ្ឋាននេះបានគឺចាត់ទុកថា ជាការជួយសម្រាលច្រើន ដល់កម្មករ និយោជិត ក៏ដូចជាមន្រ្តីរាជការ។

រហូតដល់ឆ្នាំ២០២៣ កន្លងទៅនេះ បើតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានឲ្យដឹងថា នៅទូទាំងប្រទេសគឺមាន កន្លែងថែទាំកុមារតែចំនួន ២៧០ក​ន្លែ​ង ដែលមានកុមារស្នាក់នៅសរុបជាង ៩ពាន់នាក់​ប៉ុណ្ណោះ។

​ចំនួចនេះនៅតិចនៅឡើយ ខណៈដែល គេដឹងថា ទារកដ្ឋានគឺពិតជាមានតួនាទីសំខាន់ពី​ព្រោះទីនោះអាចជាកន្លែង​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច ខណៈដែលភស្តុតាងវិទ្យាសាស្រ្តបានឲ្យដឹងថា ទារកដ្ឋានគឺបាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ និង​មិន​អាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដោយ​ផ្តើមចេញ​ពី​ការគាំទ្រ​ការអនុវត្ត​តាមបែប​ពហុវិស័យ​បញ្ចូល​គ្នា​។

គេដឹងថា កុមារ​ដែល​បាន​ទទួល​សេវា​ថែទាំ​គាំពារ​ប្រកបដោយ​វិជ្ជមាន និង​ឆ្លងកាត់​ថ្នាក់​មត្តេយ្យ​​សិក្សា តែងតែ​បាន​ចូលរៀន​បាន​ជោគជ័យ ពីព្រោះថាចាប់ពី​កំណើត​រហូតដល់​អាយុ​ក្រោម​ ៣ ​ឆ្នាំ ជាវ័យដែលកុមារ​តូច ត្រូវទទួល​អាហារូបត្ថម្ភ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បីឱ្យ​កោសិកា​ខួរក្បា​ល​មានការ​លូតលាស់​បាន​ល្អ ពីព្រោះ​ក្នុង​ដំណាក់កាល​ដំបូង​នេះ​កោសិកា​ខួរក្បាល​កុមារ​មាន​ការ​លូតលាស់​យ៉ាង​ឆាប់រហ័ស​រហូតដល់​ ៧០ ​ភាគរយ៕

 

 

Daily Program

Livesteam thumbnail