នៅកម្ពុជាសំបូរបណ្ឌិត ប៉ុន្តែខ្សត់អ្នកបញ្ចេញទស្សនៈ
នៅកម្ពុជាប្រសិនបើថាគឺជាប្រទេសដែលខ្សត់បណ្ឌិតនោះ គឺពិតជាខុសទាំងស្រុង ប៉ុន្តែបើនិ យាយថា ខ្សត់អ្នកបញ្ចេញទស្សនៈបានត្រឹមត្រូវ។
នៅក្នុងប្រទេសកម្ពុជាបើនិយាយអំពីបណ្ឌិតនោះមានរាប់រយនាក់នៅពេលបច្ចុប្បន្ននេះ ហើយបើនិយាយត្រឹមអនុបណ្ឌិតគឺចូលដល់ខ្ទង់រាប់ពាន់នាកឯណោះ ពីព្រោះនៅក្នុងចំណោមសាក លវិទ្យាល័យដែលមានប្រមាណជា១០០ កន្លែងទាំងរដ្ឋនិងឯកជនគឺមួយចំនួនធំគឺសុទ្ធតែ បើកវគ្គបណ្តុះបណ្តាលកម្រិតក្រោយឧត្តម ពោលគឺដល់កម្រិតអនុបណ្ឌិត ហើយបណ្ឌិតវិញក៏ មានច្រើនដែរ ។
ក្រៅពីអ្នកដែលរៀននៅក្នុងស្រុកហើយនោះក៏នៅមានអ្នកដែលបានទទួលអាហារូបករណ៍ សិក្សាអនុបណ្ឌិតនិងបណ្ឌិតនៅក្រៅប្រទេសសឹងតែមានពីគ្រប់ប្រទេសដែលមានការអប់រំខ្ពស់ ជាច្រើនរយនាក់ថែមទៀត។ ពួកគេមានអ្នកបញ្ចប់ការសិក្សានៅអាមេរិក បារាំង អង់គ្លេស អូស្រ្តាលី ជប៉ុន រុស្ស៊ី សិង្ហបុរី ថៃ កូរ៉េ ចិន វៀតណាម គុយបា អាល្លឺម៉ង់ និងប្រទេសជាច្រើន ទៀតដែលសុទ្ធសឹងតែជាអ្នកដែលមានសមត្ថភាព ប៉ុន្តែដល់ពេលគេត្រូវការគំនិត យោបល់ ឬទស្សនៈគឺមិនសូវមានទេ ។
នៅពេលនេះអ្នកដែលហ៊ានបញ្ចេញទស្សនៈ និងយោបល់រិះគន់ កែលំអរ ឬចូលរួមជាយោបល់ នេះយោបល់នោះ ទាំងស្រប និងទាំងប្រឆាំងគឺមានមិនច្រើនឡើង។ ហើយប្រសិនបើនៅលើបណ្តាញព័ត៌មាននានាវិញគឺមុខដដែលៗ ខណៈដែលអ្នកផ្សេងទៀតខ្លាចនេះ ខ្លាចនោះ ឬបារម្ភនឹងបញ្ហានេះបញ្ហានោះជាដើម ។
សម្រាប់អស់លោកអ្នកដែលកំពុងតែបម្រើការនៅស្ថាប័នរដ្ឋឫឯកជនចុះខ្លាច គោលនយោបាយរបស់ស្ថាប័ន ឬក៏ខ្លាចនិយាយទៅប៉ះពាល់ដល់អង្គភាព ប៉ុន្តែបុគ្គល ឬបញ្ញាវ័ន្តខ្លះវិញនិយាយគឺនិយាយប៉ុន្តែគ្រាន់តែរើសមុខ រើសប្រភព រើសមនុស្ស ខណៈដែល បុគ្គលខ្លះទៀត គឺមិននិយាយតែម្តង ។
មកដល់ពេលនេះយើងខ្ញុំសូមអរគុណអស់លោកបណ្ឌិតនិងអនុបណ្ឌិតដែលបានតាំងខ្លួន ជាអ្នកវិភាគសង្គម ហើយព្យាយាមចែករំលែកការយល់ដឹងជាបន្តបន្ទាប់សម្រាប់ការរីកចម្រើន នៅក្នុងសង្គម ប៉ុន្តែសម្រាប់អស់លោកដែលបម្រើការនៅស្ថាប័នដែលមិនសូវមានគោលការណ៍ រិតបន្តឹងនៅក្នុងការនិយាយទេ គួរតែនិយាយគួរតែចែករំលែក។
នៅក្នុងករណីយើងមិននិយាយហើយចេះតែសំងំបែបនេះទីមួយគឺអាចអោយយើងតឿគំនិត ទីពីរធ្វើឲ្យយើងចាញ់ច្រាបគេ ទីបីធ្វើឲ្យយើងខ្វះការជឿជាក់ នៅពេលដែលយើងគឺនៅក្នុងសង្គមមួយ ដែលអាចថា បើកចំហរសេរីភាពនៃការបញ្ចញមតិមួយដែរទោះបីជាមិនទូលំទូលាយក៏ដោយចុះ។
សរុបមកវិញអស់លោកអ្នកជាបណ្ឌិត និងអនុបណ្ឌិតគួរតែនិយាយនៅពេលដែលគេសុំ ជុំវិញដែលជាជំនាញនិងការទទួលខុសត្រូវបស់យើង។ សូមកុំលាក់លៀមចំណេះ ចំណេះនិងជំនាញនេះគឺដូចកាំបិតដូច្នេះដែរនៅពេលណាដែលយើងកាន់តែប្រើ យើងកាន់តែស្វ័យសិក្សា ហើយក៏កាន់តែស្រាវជ្រាវ ប៉ុន្តែប្រសិនបើយើងមិននិយាយទេនោះ គឺនឹងសុញគំនិតសុញយោបល់មិនខាន៕