ទៅលេងប្រាសាទនៅតំបន់អង្គរអស់ឫនៅ?
តំបន់បេតិកភ័ណ្ឌអង្គរនៅខេត្តសៀមរាប មិនមែនមានតែអង្គរវត្តមួយនោះទេ តាមពិតទៅទីបុរាណដ្ឋាននេះនៅមានប្រសាទជាច្រើន ដែលយើងទាំងអស់គ្នាគួរតែដឹងនឹងជួយបន្តផ្សព្វផ្សាយដើម្បីលើកកំពស់និងជំរុញសក្តានុពលទេសចរណ៍នៅស្រុកយើង ។
តំបន់ដែនអភិរក្សអង្គរដែលចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភេពលោកដែលមានទំហំសរុបរហូតដល់ទៅប្រមាណជា ៤០១ គីឡូម៉ែត្រក្រឡាតាមពេលទៅគឺនៅមានប្រាសាទតូចៗជាច្រើនទៀតដែលបានលាក់បំពូលខ្លួន នៅក្នុងបរិវេណនេះ សរុបដល់ទៅ៩១ ប្រាសាទឯណោះ ដោយភាគច្រើនក្រុមប្រាសាទបុរាណទាំងនេះបានកសាងឡើងនៅក្នុងអំឡុងសតវត្សរ៍ទី១៣ ។
នៅពេលនេះប្រាសាទអង្គរវត្តល្បីល្បាញខ្លាំង ហើយត្រូវបានផ្សព្វផ្សាពេញពិភពលោក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ចំនួនអ្នកទេសចរបរទេសដែលបានមកលេងនៅអង្គរគឺតិចនៅឡើយទេ ពោលគឺមានត្រឹមតែ ប្រមាណជា ៦៥១.៨៥៧ នាក់ ប៉ុណ្ណោះ។
ភ្ញៀវទេសចរបរទេសទាំងនោះគឺមានដល់ទៅ ២០០ សញ្ជាតិ គ្រាន់តែថា ច្រើនជាងគេ គឺជនជាតិអាមេរិកអង់គ្លេស បារាំង កូរ៉េខាងត្បូង ប្រជាជាតិនៅអាស៊ាន បន្ទាប់មកគឺចិន ។
ប្រាសាទអង្គរវត្តរបស់យើងតាមពិតទៅគឺពិតជាមានទស្សនីយភាពដ៏អស្ចារ្យ ប៉ុន្តែការមកដល់របស់ភ្ញៀវទេសចរបរទេសគឺនៅមានកម្រិតនៅឡើយដូច្នេះ យើងទាំងអស់គ្នាគួរតែខិតខំបន្ថែមទៀត ជាពិសេសគឺ អាជ្ញាធរខេត្ត ក៏ដូចជាស្ថាប័នជំនាញមានក្រសួងទេសចរណ៍និងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តឲ្យភ្ញៀវទេសចរដឹង ។
ដោយសារតែទីនោះមានប្រាសាទបុរាណច្រើនបែបនេះ គួរតែមានការផ្សព្វផ្សាយនិងចងក្រងនូវក្រុមប្រាសាទនានាដែលមាន ជូនភ្ញៀវទេសចរ ដោយឯកសារនោះ គឺតែសង្កត់ធ្ងន់នៅលើលក្ខណៈពិសេសនានារបស់ប្រាសាទនីមួយៗ ។
តាំងពីបុរានកាលមក នៅបរិវេណទអង្គរប្រាសាទនីមួយៗសុទ្ធតែមានមុខងារនិងតួនាទីខុសៗគ្នា ដូច្នេវាចាំបាច់ណាស់សម្រាប់ការរៀបចំបង្ហាញដើម្បីជាផ្នែកមួយជួយសម្រួចគោលដៅរបស់អ្នកទេសចរបរទេស និង ទេសចរនៅក្នុងស្រុកគាត់ចង់ទៅ ។
សព្វថ្ងៃនេះឯកសារដែលផ្សព្វផ្សាយគឺភាគច្រើនគឺមានតែប្រាសាទធំដូចជាអង្គរវត្តនេះផ្ទាល់ ប្រាសាទអង្គធំ ប្រាសាទបាយ័ន ... ប៉ុន្តែប្រាសាទផ្សេងៗតូចៗដូចជានៅមិនទាន់ឃើញ។
សរុបទៅ កិច្ចការផ្សព្វផ្សាយនិងលើកកំពស់ការយល់ដឹងពីបណ្តាក្រុមប្រាសាទតូចៗទាំងនេះក៏សំខាន់ហើយអាចនឹងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរបរទេសឲ្យបន្តពន្យាពេលស្នាក់នៅនឹងដើរលេងនៅអង្គរក៏ដូចជាសៀមរាបបន្ថែមទៀតផងដែរប្រសិនបើយើងចេះអូសទាញ ។