ថៃ និងវៀតណាមកំពុងតែសម្រុកទាក់ទាញទេសចរបរទេស ចុះកម្ពុជាវិញ?

មកដល់ពេលនេះប្រទេសថៃ និងវៀតណាមកំពុងតែសម្រុកនាំគ្នារៀបចំផែនការនិងធ្វើការកែសម្រួលគោលនយោបាយក៏ដូចជាបង្កើតនូវកម្មវិធីផ្សេងៗដើម្បីទាក់ទាញចូលស្រុកគេរៀងៗខ្លួន ចុះចំណែកកម្ពុជាវិញ ?

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបានឲ្យដឹងថា ថៃបានដាក់ចេញហើយនូវគោលនយោបាយលើកលែងទិដ្ឋាការជូនដល់ភ្ញៀវទេសចរចិនចាប់ពីថ្ងៃទី ២៥ ខែ កញ្ញា រហូតដល់ទៅ ២៩ ខែកុម្ភៈ ឆ្នាំក្រោយ។

គ្រប់ពលរដ្ឋចិនអាចចូលប្រទេសថៃដោយមិនចាំបាច់ទិដ្ឋា​ការរហូតដល់៣០ថ្ងៃពេញ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីថា លោក ​ស្រ៊ីថា ថារេស៊ីន នឹងអញ្ជើញចេញទៅទទួលភ្ញៀវទេសចរចិនដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តជាតិសុវណ្ណភូមិ ដើម្បីអបអរសាទរគោលនយោ​បាយ «លើកលែងទិដ្ឋាការ»​ សម្រាប់ភ្ញៀវចិន ខណៈដែលនៅតាមអាកាសយានដ្ឋានអន្តរជាតិផ្សេងៗទៀតក៏នឹងរៀបចំកម្មវិធីនេះផងដែរ ។

ដោយឡែកប្រទេសវៀតណាមក៏ដូចគ្នាផងដែរ ដោយអាជ្ញាធរវៀតណាមបានដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការ​តាំងតែពី ពីថ្ងៃទី​១៥ ខែសីហា មក ហើយសម្រាប់អ្នកទេសចរមកពី២៥ ប្រទេសផងដែរលើកលែងតែចិន ខណៈដែលប្រជាជាតិទាំងពីរអាចមានអរិយភាពខ្លះរឿងព្រំដែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏វៀតណាមនៅតែស្វាគមន៍ភ្ញៀវទេសចរចិន ។

គោលនយោបាយទិដ្ឋាការថ្មីរបស់វៀតណាមត្រូវបានទទួល និងវាយតម្លៃជាវិជ្ជមានពីភ្ញៀវទេ​សចរបរទេស ហើយ ជាមួយនឹងគោលនយោបាយនេះនៅក្នុងរយៈត្រឹមតែ ពីថ្ងៃទី ១៥ ដល់ ៣០ ខែសីហា វៀតណាមបានទទួលភ្ញៀវទេសចរចម្រុះ សរុប ជាង ៣៣ ម៉ឺននាក់ ដោយភាគច្រើនមកពី កូរ៉េខាងត្បូង ជប៉ុន និងអង់គ្លេស ។

ទាំងនេះគឺជាអ្វីដែលអាជ្ញាធរថៃ និង វៀតណាមកំពុងតែអនុវត្តដើម្បីលើកកំពស់និងជំរុញការទាក់ទាញភ្ញៀវទេសចរបរទេស ប៉ុន្តែសម្រាប់កម្ពុជាហាក់នៅមិនទាន់ឃើញមានយុទ្ធសាស្រ្ត ឫ ក៏គោលនយោបាយណាមួយទាក់ទងនឹងបញ្ហនេះនៅឡើយទេ។

បើធៀបនឹងឆ្នាំមុនមកដល់ពេលនេះស្ថានភាពនៃវិស័យទេសចរណ៍នៅកម្ពុជា គឺពិតជាមានកំណើនកើនឡើង ប៉ុន្តែពិតជាមិនអាចប្រៀបធៀបនឹងថៃ ក៏ដូចជាវៀតណាមនៅឡើយទេ ដូ​ច្នេះហើយយើងសង្ឃឹមថា គ្រប់គ្នានឹងខិតខំ ជាពិសេសរដ្ឋាភិបាល ពីព្រោះរដូវទេសចរណ៍ ច្រើ​នជិតមកដល់ហើយ ដូច្នេះយើងខ្ញុំសង្ឃឹមថា គោលនយោបាយទេសចរណ៍ជាតិមួយ នឹងអាចដាក់ចេញនៅមុនខែវិច្ឆិកា ដែលជាពេលដែលភ្ញៀវទេសចរបរទេសម្រុកដើរលើង ដោយសារតែជារដូវកាលវិសមកាលនៅបច្ចឹមប្រទេស។

ថ្វីត្បិតតែប្រទេសយើងតូច ហើយកម្មវិធីកែច្នៃទាក់ទាញភ្ញៀវទេសចរនៅមានកម្រិត ប៉ុន្តែប្រ​សិនបើយើងមានការៀបចំត្រឹមត្រូវ​ មានផែនការសកម្មភាព​និង ការលើកកំពស់និងជំរុញការផ្សព្វផ្សាយល្អៗពីកម្ពុជា យើងពិតជាអាចទាក់ទាញបាននូវភ្ញៀវទេសចរបរទេសកាន់តែច្រើនមិនខាន​៕

 

 

Daily Program

Livesteam thumbnail