តាមដានព័ត៌មានលើបណ្តាញសង្គមគួរចេះវិនិច្ឆ័យ និងវិភាគផ្ទៀងផ្ទាត់!
ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញព័ត៌មានសង្គមនានានាពេលបច្ចុប្បន្នគឺកាន់តែមានច្រើន និងសំបូរបែបឡើងៗពីមូយឆ្មាំទៅមួយឆ្នាំហើយនៅ២០២៤ដែលជាឆ្នាំថ្មីគឺរិតតែច្រើនដែលទាមទារការយកចិត្តទុកដាក់ឲ្យបានកាន់តែខ្ពស់។
បណ្តាញព័ត៌មានសង្គមដែលបានកំពុងរីកចម្រើននិងពេញនិយមគឺរួមមានតាំងពី ហ្វេសប៊ុក តេឡេក្រាម វាយប័រ ឡាញ ធ្វីតធឺ ដែលឥឡូវគេបានស្គាល់ថាជា បណ្តាញសង្គមអ៊ិច តិកតក់ អ៊ិនស្តាក្រាម យូធូប ជាដើម ហើយសមាសសភាពនៃអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងនោះកាន់តែច្រើនសមាសភាព ច្រើនក្រុម ហើយក៏មានគោលបំណងផ្សេងៗគ្នា។ អ្នកបង្កើត បណ្តាញសង្គមទាំងនេះខ្លះមានចារិតចង់រកផលប្រយោជន៍ ខ្លះដើម្បីកំសាន្ត ខ្លះមានគោលដៅនយោបាយ ខ្លះមានបំណងអូសទាញកម្លាំងគាំទ្រ ...។ល។
ការផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងនេះទោះបីវាមានច្រើន ហើយជួយសង្គមកាន់តែសកម្មនិងឆ្លើយតបបញ្ហាដែលបានកើតឡើងមកលឿនក៏ពិតមែនតែភាពអសកម្មក៏មានច្រើនគួរសមផងដែរជាពិសេសគឺព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលញុះញង់អុចអាល នៅក្នុងគោលបំណងបង្កបញ្ហា និងបង្កើតអ្វីដែលជាឧបសគ្គនិងបង្កការរំខានដល់គោលដៅឫសកម្មភាពដែលអាជ្ញាធរបានដាក់ចេញ។
ក្រៅពីនេះបណ្ដាញព័ត៌មានសង្គមទាំងនេះក៏សំបូរទៅដោយព័ត៌មានដែលគ្មានបានការ ព័ត៌មានរំខាន ព័ត៌មានឃោសនា ព័ត៌មានមានចរិកបោកប្រាស់ ព័ត៌មានបញ្ចើចបញ្ចើ ព័ត៌មានបម្រើផលប្រយោជន៍បុគ្គលនិងបក្សពួក តែក៏មានព័ត៌មានដែលមានប្រយោជន៍សម្រាប់ជាតិ និងបុគ្គលជាច្រើនដែរ ដូច្នេះហើយនៅក្នុងនាមយើងជាអ្នកប្រើប្រាស់និងតាមដានព័ត៌មានត្រូវតែឈ្លៀសវៃ និងចេះស្ករ ឬចម្រាញ់ព័តមានមានទាំងនេះអោយក្លាយជាផលប្រយោជន៍សម្រាប់យើង ក្រុមការងារយើង គ្រួសារយើង សហគមន៍យើង កាន់តែរឹងមាំនិងរីកចម្រើនកាន់តែខ្លាំង។
និយាយជារួមទៅនៅក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះព័ត៌មាននិងប្រភពព័ត៌មានគឺវាចម្រុះ ហើយការផ្សព្វផ្សាយវិញគឺវាសំបូរបែបមែនទែន រហូតដល់យើងវល់ ប្រសិនបើយើងយកចិត្ត ទុកដាក់លើព័ត៌មានដែលផ្សាយនោះច្រើនពេក ។ ប៉ុន្តែដើម្បីភាពវ័យឆ្លាត យើងត្រូវតែចេះ វិភាគនិងផ្ទៀងផ្ទាត់ ហើយជ្រើសរើសប្រភពព័ត៌មានណាដែលមានប្រយោជន៍។ ហើយប្រសិនបើឈប់បានគួរតែឈប់ទៅពពួកប្រភពឫបណ្តាញណាដែលផ្សព្វផ្សាយរឿងគេឈ្លោះគ្នា រឿង គេជេរគ្នា ពីព្រោះនោះជាប្រភេទព័ត៌មានដែងសឹងតែមិនមានគុណតម្លៃអ្វីបន្តិច៕