កិច្ចការពារបរិស្ថានទន្លេមេគង្គ គឺរិតតែចាំបាច់និងសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់!
បរិស្ថានទន្លេមេគង្គគួរតែត្រូវយកចិត្តទុកដាក់និងការពារហើយកិច្ចការទាំងអស់នេះយើងទាំងអស់គ្នាក៏មាន ចំណែកហើយគួរតែចូលរួមផងដែរ ជាពិសេសគឺពាក់ព័ន្ធនឹងឥរិយាបទនៃការចោលសំរាមនិងកំទិចកំទីដែ លបំពុលផ្សេងៗចូលទន្លេនេះឯង ។
វត្តមាននៃត្រីកម្រៗនានាដែលបន្តរកឃើញនៅអាងទន្លេមេគង្គរួមទាំងត្រីប៉ាសាណាក (Aaptosyax grypus) ឬរហស្សនាម «ខ្មោចទន្លេមេគង្គ» ដែលត្រូវបានគេប្រទះឃើញជាថ្មីម្តងទៀតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបាត់វត្តមានជិតពីរទសវត្សរ៍ដោយគ្មានដាន ជាក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតនៃជីវ សាស្រ្តចម្រុះដែលយើងគួរតែលើកកំពស់នៅក្នុងការថែរក្សាបរិស្ថានធម្មជាតិនិងជីវសាស្រ្តទន្លេមេគង្គឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ត្រីប៉ាសាណាក ជំរុញឱ្យមានការខិតខំប្រឹងប្រែងអភិរក្សជាបន្ទាន់ ដើម្បីការពារទន្លេមេគង្គនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ខុសពីត្រីផ្សេងៗ ត្រីប៉ាសាណាកមានមាត់ដូចដង្កាប់មាត់សេះ និងដងខ្លួនដួចត្រីសាលម៉ុន ដែលមិនត្រូវបានគេកត់ត្រាពីវាតាំងពីឆ្នាំ២០០៥មកម៉្លេះ។
នៅចន្លោះឆ្នាំ២០២០ និង ២០២៣ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានបញ្ជាក់ពីការនេសាទបានត្រីប៉ាសាណាកចំនួន៣ក្បាល ដែលជាការរបកគំហើញមួយដ៏សំខាន់ ចំពោះការព្រួយបារម្ភអំពីការផុតពូជនៃត្រីប្រ ភេទនេះ។
ត្រីនេះមានប្រវែងរហូតដល់១,៣ ម៉ែត្រ និងទម្ងន់៣០គីឡូក្រាម ជាប្រភេទត្រីដែលជិតផុត។ វា គឺជាផ្នែកមួយនៃប្រភេទ «ត្រីយក្ស»។ ត្រីប្រភេទនេះមានដើមកំណើតនៅក្នុងទន្លេមេគង្គ ដែលនៅតែជាអាថ៌កំបាំង ដោយវាត្រូវបានកំណត់អត្តសញ្ញាណ និងកត់ត្រាជាផ្លូវការតែ៣០ក្បាលប៉ុណ្ណោះក្នុងឆ្នាំ១៩៩១។ ដូចប្រ ភេទត្រីយក្សដទៃទៀតក្នុងទន្លេមេគង្គដែរ ត្រីប៉ាសាណាកកំពុងប្រឈមនឹងការគំរាមកំហែងជាច្រើន។
ការរកឃើញត្រីប៉ាសាណាក បានបង្ហាញថា ត្រីប្រភេទនេះនៅតែបន្តមានវត្តមាននៅក្នុងទឹកទន្លេមេគង្គ ប៉ុន្តែអនាគតរបស់ពួកវានៅតែមិនច្បាស់លាស់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺការនេសាទបានត្រីប្រភេទនេ នាពេលកន្លងទៅថ្មីៗ នៅខាងក្រៅតំបន់រស់នៅស្នូលនៃប្រភេទត្រីនេះ គឺនៅក្នុងទន្លេសេសាន តែតភ្ជាប់ទៅទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង។ ការរកឃើញដែលមិននឹកស្មានដល់នេះបានបង្ហាញថា ជួរភូមិ សាស្រ្តរបស់ត្រីប៉ាសាណាក អាចមានលក្ខណៈទូលំទូលាយជាងការគិតពីមុន ដោយផ្តល់នូវក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់ពួកវា។
សរុបមកវិញដើម្បីជួយគ្នាមួយដៃមួយជើងនៅក្នុងការពារជីវសាស្រ្តចម្រុះនិងធនធានធម្មជាតិនៅអាងទន្លេមេគង្គ ក្រៅពីមិននេសាទខុសច្បាប់ហើយនោះ ឥរិយាបទនៃការថែរក្សាបរិស្ថាន ដូចជាការបោះសំរាម កាកសំណល់ផ្សេងៗចូលទន្លេ នៅពេលដែលយើងធ្វើដំណើរតាមទន្លេគួរតែលុបបំបាត់ ឥរិយាបទអវិជ្ជ មានទាំងអស់ ។
សូមចូលរួមការពារទន្លេមេគង្គនិងប្រព័ន្ធទន្លេផ្សេងៗនៅក្នុងប្រទេសដើម្បីការពារបរិស្ថានទន្លេនិងប្រភពទឹក ហើយក៏ជួយការពារជីវសាស្រ្តចម្រុះសម្រាប់យើងទាំងអស់គ្នា៕