ទោះជាឃើញ ហើយគេបបួល ប៉ុន្តែកុំសាកឲ្យសោះបារីអេឡិចត្រូនិក និង ស៊ីស្យា

តាមការផ្សព្វផ្សាយនានា អ្នកលក់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និង ផ្សព្វផ្សាយពីទីកន្លែងជក់ស៊ីស្សា គឺមានជាច្រើនរហូតដល់ទៅប្រមាណជិត ៧០០ គណនីនៅលើបណ្តាញសង្គមនានា តាំងពីហ្វេសបុក តិកកត់ អ៊ិនស្តាក្រាម តេឡេក្រាមជាដើម ប៉ុន្តែសូមកុំរវីរវល់នឹងវា ។

ប្អូនៗដោយសារតែការផ្សព្វផ្សាយនេះ មានប្អូនៗនិងយុវវ័យខ្លះអាចកំពុងតែលង់ខ្លួននឹងបារីអេឡិចត្រូនិកទាំងនេះហើយពួកគេខ្លះអាចត្រូវអ្នកជាមិត្តភ័ក្រ ជាសាច់ញាតិ ជាបងប្អូនរបស់អ្នកអូសទាញ ដូច្នេះទោះជាប្អូនៗបានឃើញ ហើយគេបបួលឲ្យប្រើប្រាស់សូមកុំយកខ្លួនទៅពាក់ព័ន្ធនឹងវា ឲ្យសោះ ។

ប្អូនៗអាចញញឹមឆ្លើយហើយដើរចេញទៅ ប៉ុន្តែកុំយកខ្លួនទៅសាកល្បងបឺតលេងឫក៏ប៉ះពាល់ដោយសារតែការបបូលនិងការល្បួងនោះអី ។ ពពួកបារីអេឡិចត្រូនិក និង ស៊ីស្សា ទាំងនោះគឺវាបង្កផលប៉ះពាល់យ៉ាងខ្លាំងសដល់សុខភាពរបស់អ្នកទាំងអស់គ្នា ។

ក្រៅពីនោះវាក៏ជាផលិតផលដែលជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍ទាំងនេះដូចជាបារីអេឡិចត្រូនិក ផលិតផលអេច ឈ៍ ធីភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ។

សូមកុំប៉ះពាល់ សូមកុំសាកល្បង ហើយក៏សូមទៅប្រឡូកប្រឡាក់នឹងឧបករណ៍ទាំងនោះ រួមទាំងបារីផងដែរ វាមិនល្អនោះទេ ហើយវាជាប្រភពដែលនាំអោយយើងប្រឈមុខនឹងជំងឺ ហើយប៉ះពាល់ដល់អារម្មណ៍ និង ការរៀនសូត្រ របស់យើងទាំងអស់គ្នាផងដែរ ។

នៅពេលនេះស្ថាប័នធំៗរាជរដ្ឋាភិបាលយើងបានចេញបម្រាមហាមនាំចូលហើយ ដោយឡែកការចែកចាយ និង ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ និង ការកាន់កាប់ក៏ហាមដែរ ដោយឡែកខាងក្រសួងសុខាភិបាលក៏បាន ចេញសេចក្តីណែនាំអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាព និង គ្រោះថ្នាក់ដោយប្រើប្រាស់ឧបករណ៍នេះហើយ ក្រៅពីនោះក្រសួងអប់រំ យុវជន និង​កីឡា ក៏បានចេញសេចក្តីណែនាំអប់រំ បង្កា និង​ទប់ស្កាត់វាដាច់ខាតដែរ ។

សូមកុំជឿតាមការផ្សព្វផ្សាយ ហើយកុំចាញ់បោកការអូសទាញ ។ ការជក់ឫប្រើប្រាស់បារីអេឡិចត្រូនិកទាំងអស់នេះមិនធ្វើឲ្យយើងសង្ហារ ចូលសង្គម បង្ហាញនឹងភាពជឿជាក់ឡើយ វាគឺជាគ្រឿងញៀន និងជាសារធាតុ ធ្វើឲ្យសុខភាពយើងទ្រុឌទ្រោម ប៉ុណ្ណោះ ។

នៅពេលដែលយើងចូលទៅពាក់ព័ន្ធយើងអាចមានទោស មានពិរុទ្ធ មានបញ្ហាច្បាប់ ហើយយើងក៏អាច នឹង ត្រូវរំខានផ្សេងទៀត ដូច្នះសូមនៅឲ្យឆ្ងាយពីវា  ហើយសូមកុំយកខ្លួនទៅផ្សារភ្ជាប់និងសារធាតុដែលមានផលប៉ះពាល់ ដ៏អាក្រក់ដល់សុខភាព ​។  

Daily Program

Livesteam thumbnail