ការបំពុល សំឡេង មាន ដល់ ព្រៃភ្នំក្រមថ្មហើយ

សង្គមកម្ពុជាគួរតែនាំគ្នារិះគិតឡើងវិញបន្ថែមទៀតលើបញ្ហាបំពុលដោយសម្លេង ពីព្រោះនៅពេលនេះបញ្ហាបំពុលដោយសម្លេងនេះមិនមែនផ្ទុះកំណើននៅតែតាមទីក្រុងនោះទេ សូម្បីតែព្រៃភ្នំក្រមថ្មក៏កំពុងតែបំពុលឡើងវិលវល់ ។

ដោយសារតែឧបករណ៍បំពងសម្លេងកាន់តែងាយស្រួលរក តម្លៃកាន់តែធូថ្លៃ ហើយ មុខងារកាន់តែទាក់ទាញបានជំរុញឲ្យសង្គមកាន់តែនាំគ្នាប្រើប្រាស់វាកាន់តែទូលំទូលាយ ។ បញ្ហានេះ បានកំពុងតែបង្កការឈឺក្បាល និងទំនាស់បន្តិចៗនៅតាមទីក្រុង ហើយក្រៅពីទីក្រុងហើយនោះ នៅតាមព្រៃភ្នំក្រមថ្ម ជាពិសេសនៅតាមរមណីដ្ឋានានាក៏កំពុងតែបំពុលបញ្ហានេះផងដែរ ដូច្នេះយើងទាំងអស់គ្នាគួរតែរិះគិតលើបញ្ហានេះ។

ប្រសិនបើគ្មានការគិតគូត្រឹមត្រូវទេ ទំនាស់អំពីបញ្ហានេះនឹងកាន់តែអាក្រក់ហើយទំជោរ ហើយក៏​នឹងអាចបណ្តាលអោយមានបញ្ហានៅក្នុងសង្គកានតែខ្លាំងក្លា។ ដោយសារតែធុញថប់ និង បញ្ហាកាសបែបនេះ​នៅទីក្រុង អ្នកខ្លះបានព្យាយាមរំដោះខ្លួនបែបនេះទៅកាន់ទីរមណីដ្ឋាននា​នា នៅឆ្ងាយពីទីក្រុង ប៉ុន្តែនៅពេលដែលទៅដល់ ពួកគេនៅតែជួបបញ្ហានេះដដែល។

នៅពេលនេះ អ្នកខ្លះមិនមែនប្រើប្រាស់ឧបករណ៍នេះដើម្បីតែកំសាន្តទេ គឺបែជាប្រើឧបករណ៍នេះដើម្បីបង្អួតសំញេញប្រកួតប្រជែងគ្នា ប៉ុន្តែអ្នកខ្លះមិនចូលចិត្តបរិយាកាសបែបនេះឡើយ ដូច្នេះសូមរិះគិត ហើយបន្ធូបន្ថយ ដោយគោរពសិទ្ធិគ្នា។

នៅទីក្រុងគួរតែប្រើប្រាស់សម្លេងនៅក្នុងកម្រិតសមរម្យកុំអោយឭពេក ហើយកំណត់ម៉ោងពេលច្បាស់លាស់ទុកពេលអោយអ្នកជិតខាងសម្រាក ហើយនៅតាមរមណីដ្ឋានក៏ដូចគ្នា ដោ​យរមណីដ្ឋាននីមួយគួរតែបែងចែកតំបន់ ដែលអាចចាក់និងប្រើប្រាស់ឧបករណ៍ទាំងនេះ បាន និង តំបន់ដែលគ្មានសម្លេងរំខានទាំងនេះដោយដាច់ ហើយកំណត់ទំហំនិងខ្នាតសម្លេង ដែលបញ្ចេញឲ្យត្រឹមត្រូវ។ នៅក្នុងចំណោមក្រុមអ្នកចាក់ ឬចូលចិត្តឧបករណ៍បំពងសម្លេង ទាំងនេះ ខ្លះ​ចូលចិត្តបទនេះខ្លះបទនោះ ដូចនេះស្តង់ដាកំណត់សម្លេងកុំអោយឆ្លងគ្នា គឺជាការកាត់ប​ន្ថ​យទំនាស់មួយ។​

ដោយឡែកក្រុមអ្នកស្ងប់ស្ងាត់គឺត្រូវតែបែងចែកអោយដាច់តែម្តង ពីព្រោះពួកគេមិនចូលចិត្តសម្លេងរំខានរញ៉េរញ៉ៃ ពូកគេត្រូវការស្ងប់ស្ងាត់ដោយយកសម្លេងធម្មជាតិ មានស្លឹកឈើ ទឹកជជ្រោះ បក្សាបក្សីយំ ជាសម្លេងបំពេរអារម្មណ៍ពួកគេ។

សរុបមកវិញពេលទៅដើរលេងកំសាន្តឫប្រើប្រាស់ឧបករណ៍បំពងសម្លេងនេះម្តងៗសូម យកចិត្តយើងដាក់នៅក្នុងចិត្តគេខ្លះផង ហើយអ្នកមិនចូលចិត្តសម្លេងក៏គួរយោគយល់ ប៉ុន្តែកុំហួសហេ​តុរាងខ្លួនបើហួ​សហេតុទំនាស់នឹងមានបញ្ហា៕

 

Daily Program

Livesteam thumbnail