SIGNIS ហ្វីលីពីន ដាក់ឲ្យដំណើរការកម្មវិធី Cybermission 3.0

SIGNIS ហ្វីលីពីន គ្រោងនឹងប្រកាសដាក់ឲ្យដំណើរការនូវកម្មវិធីប្រព័ន្ធ Cybermission 3.0 ដើម្បីជួយដល់កម្មវិធីបំពាក់បំប៉នដល់បុគ្គលិកផ្នែកផ្សព្វផ្សាយ ក្នុងការធ្វើសមាហរណកម្ម ជាមួយនឹងបញ្ញសិប្បនិម្មិត។

តាមការរំពឹងទុកប្រព័ន្ធ Cybermission 3.0  នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលយុវជន Pedro Calungsod ក្នុងទីក្រុង ម៉ានីល។

កម្មវិធីនេះនឹងដំណើរការតាមរយៈការរៀបចំសិក្ខាសាលារយៈពេលមួយថ្ងៃ ដើម្បី បំពាក់បំប៉នដល់គ្រូបង្រៀន អ្នកដឹកនាំយុវជន និងអ្នកទំនាក់ទំនងសង្គមជាមួយនឹងជំនាញជាក់ស្តែង ដើម្បីរួមបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកិច្ចសាសនា និង ក្រមសីលធម៌ ។

កម្មវិធីនេះនឹងដំណើរការក្រោម ប្រធានបទ "ការរក្សាសំឡេង និងមុខមាត់របស់មនុស្ស៖ វិធីសាស្រ្តរបស់អ្នកគ្រប់គ្រងគម្រោងចំពោះ AI “ ។

អ្នករៀបចំបាននិយាយថា សិក្ខាសាលានេះមានបំណងផ្តល់ឲ្យ អ្នកចូលរួមដឹងពីការ ប្រើប្រាស់ AI និង ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តបច្ចេកវិទ្យាប្រកបដោយសីលធម៌ ក្នុងបរិបទសាសនា។

Daily Program

Livesteam thumbnail