​លោក​ ​វ៉ាង​ វិ​ន​ធាន​៖​ ​រដ្ឋាភិបាល​ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​

​លោក​ ​វ៉ាង​ វិ​ន​ធាន​ (​Wan​g​ ​W​e​n​t​i​an​) ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។​

ការ​លើកឡើង​ដូចនេះ​ ​ក្នុង​អំឡុង​ពេល​លោក​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ជម្រាប​លា​ ​សម្តេច​មហា​បវរ​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​នា​វិមាន​សន្តិភាព​ ​កា លពី​រសៀល​ ​ថ្ងៃ​ទី​២​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​។​

លោក​ ​វ៉ាង​ វិ​ន​ធាន​ ​ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​ ​ព្រមទាំង​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​សួរសុខទុក្ខ​ពីសំណាក់​លោក​ប្រធានាធិបតី​ ​ស៊ី​ ​ជី​ន​ពីង​ ​និង​នាយករដ្ឋមន្ត្រី​ ​លោក​ ​លី​ ​ឈាង​ ​ជូន​ចំពោះ​សម្តេច​ធិ​ប​តី ​ផង​ដែរ​។​

ជាមួយគ្នា​នេះ​ ​លោក​ឯកអគ្គរដ្ឋទូត​ ​ក៏បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​សម្រេច​នូវ​សមិទ្ធផល​ធំ​ៗ​ជាច្រើន​លើ​វិ​ស័យ​នយោបាយ​ ​សេដ្ឋកិច្ច​ ​ការ​ទាក់ទាញ​វិនិ​យោគិន​ ​កា​រដាក់​ចេញ​កម្មវិធី​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិ​ស័​យ​ទេសចរណ៍​ ​ជាដើម​។

​ជា​ការ​ឆ្លើយតប​ ​សម្ដេច​ធិ​ប​តី​ក៏បាន​សម្តែង​នូវ​ការ​កោតសរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​បេ​ស​ ​កក​ ម្ម​ការទូត​របស់​លោក​ ​វ៉ាង​ វិ​ន​ធាន​ ​នៅ​កម្ពុជា​ ​ដែល​បាន​ចូល​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន​ ឱ្យ​កាន់តែ​រឹង​មាំ​ ​និង​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​ជាច្រើន​ ​ដែល​បាន​រួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ជាលំដាប់​។​

សម្ដេច​ធិ​ប​តី ​បាន​លើកឡើង​ថា​ ​៖​ ​«​នេះ​ជា​ពេលវេលា​ដ៏​គួរ​ឱ្យ​ស្រណោះ​បំផុត​ ​ដែល​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​ ​ត្រូវ​ឃ្លាត​ឆ្ងាយ​ ​ហើយ​សង្ឃឹម​ថា​ ​នឹងបាន​ជួប​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ជាថ្មី​ម្តងទៀត​ក្នុង​ឱកាស​សមស្រប​ណាមួយ​ ​ហើយ​កម្ពុជា​រង់ចាំ​ ​និង​ស្វាគមន៍​ឯកឧត្តម​ជានិច្ច​»​។​

បន្ទាប់ពី​បញ្ចប់​ជំនួប​នេះ​ ​សម្ដេច​ធិ​ប​តី ​និង​លោក​ឯកអគ្គរដ្ឋទូត​ ​ក៏បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ជា​និមិត្តរូប​នៃ​ការ​ប្រសិទ្ធ​នាម​ ​«​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣​»​ ​ដែល​តភ្ជាប់​ផ្លូវជាតិ​ ​លេខ​១​ទៅ​ផ្លូវជា​តិ​លេខ​៤​ ​ថា​ជា​ ​«​មហាវិថី​ ​ស៊ី​ ​ជី​ន​ពីង​»​ ​ផង​ដែរ​៕​

Daily Program

Livesteam thumbnail