​រដ្ឋបាល​ជលផល​ ​ប្រកាស​ពី​ការ​បិទ​រដូវ​នេសាទ​ ឆាំ្ន​២​០​២​៤​ ចាប់ពីដើមខែមិថុនាខាងមុខនេះ​

​រដ្ឋបាល​ជលផល​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ​ចាប់ពី​ដើមខែ​មិថុនា​ ​រហូតដល់​ចុងខែ​តុលា​ ​ឆ្នាំ​២​០​២​៤​នេះ​ ​រដ្ឋបាល​ជលផល​នឹង​បិទ​រដូវ​នេសាទ​ ​ដែល​ក្នុងរយៈពេល​បិទ​នេសាទ​នេះ​ ​អ្នកនេសាទ​ទាំងអស់​ត្រូវ​ប្រើ​តែ​ឧបករណ៍​នេសាទ​គ្រួសារ​តែប៉ុណ្ណោះ​។​

លោក​ ​ពុំ​ សុ​ថា​ ​ប្រធាន​រដ្ឋបាល​ជលផល​ ​បាន​លើកឡើង​ថា​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​មិថុនា​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែកញ្ញា​ ​ចំពោះ​ដែន​នេសាទ​ទឹកសាប​ ​រួម​មាន​ ​ខេត្ត​កំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​បាត់​ដំបង​ ​ប៉ៃលិន​ ​បន្ទាយ​មានជ័យ​ ​ឧត្តរមានជ័យ​ ​សៀមរាប​ ​កំពង់ធំ​ ​ព្រះវិហារ​ ​រតនគិរី​ ​មណ្ឌលគិរី​ ​ក្រចេះ​ ​ត្បូងឃ្មុំ​ ​កំពង់ចាម​ ​និង​មួយ​ផ្នែក​ ​នៃ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្ដាល​ ​ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេ​ចតុ​មុខនឹង​ត្រូវ​បិទ​ការ​នេសាទ​។​

ប្រភព​ដដែល​បន្ត​ថា​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​កក្កដា​ ​ដល់​ថ្ងៃ​ទី​៣​១​ ​ខែ​តុលា​ ​រួម​មាន​ ​ខេត្ត​ព្រៃវែង​ ​ស្វាយរៀង​ ​តាកែវ​ ​ខេត្ត​កំពង់ស្ពឺ​ ​និង​ ​មួយ​ផ្នែក​ ​នៃ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេ​ចតុ​មុខ​។​

រដ្ឋបាល​ជលផល​ថា​ ​៖​ ​«​នៅ​ក្នុងរយៈពេល​បិទ​នេសាទ​នេះ​ ​អ្នកនេសាទ​ទាំងអស់​ត្រូវ​ប្រើ​តែ​ឧប​ករណ៍​នេសាទ​គ្រួសារ​ ​ដែល​មាន​ចែង​ ​ក្នុង​ប្រកាស​លេខ​៤​៥​៨​ ​ប្រ​ក​.​ក​សក​ ​ចុះ​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​២​។​ ​សូម​ចូលរួម​សហការ​ ​អនុវត្ត​ ​ដើម្បី​ថែរក្សា​ការពារ​ធនធាន​ជលផល​ឱ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​»​៕

Daily Program

Livesteam thumbnail