​នាយក​រដ្ឋ​ម​ន្រ្តី​កម្ពុជា​ ​ស្វាគមន៍​វត្តមាន​របស់​លោក​ ​ម៉ា​នី​ ​ប៉ា​គី​អាវ​ (​Man​n​y​ ​P​a​cqu​i​a​o) ​ចូលរួម​ក្នុង​វិ​ស័យ​កីឡា​កម្ពុជា​

​សម្ដេច​មហា​បវរ​ធិ​ប​តី​នាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​លើកឡើង​ថា​ ​វត្តមាន​របស់​លោក​ ​ម៉ា​នី​​ប៉ា​គី​អាវ​ (​Man​n​y​ ​P​a​cqu​i​a​o) ​នឹង​ចូល​រួមចំណែក​ក្នុង​ការ​លើកស្ទួយ​វិ​ស័យ​កីឡា​ ​និង​ទេសចរ​ណ៍​​នៅ​កម្ពុជា​។​

ការ​លើកឡើង​ដូចនេះ​ ​ក្នុង​ឱកាស​សម្តេច​ធិ​ប​តី​បាន​ទទួល​ជួប​ស្វាគមន៍​លោក​ ​ម៉ា​នី​ ​ប៉ា​គី​អាវ​ (​Man​n​y​ ​P​a​cqu​i​a​o) ​កំពូល​កីឡាករ​ប្រដាល់​ក​ម្រិ​ត​ពិភពលោក​ ​និង​ជា​អតីត​សមាជិកព្រឹទ្ធសភា​ ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ ​នៅ​វិមាន​៧​មករា​ ​កាលពី​រសៀល​ថ្ងៃ​ទី​៣​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​។​

ក្នុងឱកាសនៃ​ជំនួប​ ​លោក​ ​ម៉ា​នី​ ​ផា​គី​អាវ​ ​បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​លោក​បាន​ចូលរួម​ជាមួ​យ​​កម្ពុជា​ ​ក្នុង​ការ​ចែករំលែក​នូវ​បទ​ពិសោធ​របស់​លោក​ពាក់ព័ន្ធ​នឹង​វិ​ស័យ​កីឡា​ប្រដាល់​។​

​លោក​ ​ម៉ា​នី​ ​ប៉ា​គី​អាវ​ ​បាន​លើកឡើង​ថា​ ​៖​ ​«​កីឡា​ប្រដាល់​គឺជា​ប្រភេទ​កីឡា​មួយ​ ​ដែល​មាន​លក្ខណៈ​ពិសេស​ ​និង​លំបាក​ ​ដែល​ទាមទារ​នូវ​ការ​ហ្វឹកហាត់​ខ្លាំងក្លា​ វិ​ន័យ​ខ្ពស់​ ​ជាមួយនឹង​ការយល់​ដឹង​អំពី​គោលការណ៍​ច្បាស់លាស់​ ​ដើម្បី​អាច​កសាង​បាន​នូវ​អាជីព​ជា​កីឡាករ​ប្រដាល់​ ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​»​។​

លោក​ក៏បាន​បញ្ជាក់​ទៀត​ថា​ ​លោក​នឹង​ចូលរួម​លើកស្ទួយ​ ​និង​ជំរុញ​ដល់​វិ​ស័យ​គុន​ខ្មែរ​ ​ដែល​ជា​ផ្នែ​ក​មួយ​នៃ​កីឡា​ប្រដាល់​ ​ហើយ​លោក​ក៏​នឹង​ជួបពិភាក្សា​ជាមួយ​កីឡាករ​ល្បី​ៗ​នៃ​កម្ពុជា​ ​ពី​ស្មារតី​នៃ​កីឡា​ប្រដាល់​ ​ក៏ដូចជា​ចែករំលែក​ពី​បទ​ពិសោធ​ដ៏​ច្រើន​ ​ដែល​លោក​បាន​ឆ្លងកាត់​ក្នុង​ជីវិត​ជា​អ្នកប្រដាល់​អាជីព​លំដាប់​ពិភពលោក​ ​ជាមួយនឹង​ការ​ប្រកួត​ជាច្រើន​ក​ម្រិ​ត​ ​និង​ច្រើន​ប្រភេទទម្ង​ន់​ផ្សេងៗ​។​

ជា​ការ​ឆ្លើយតប​ ​សម្ដេច​ធិ​ប​តី ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ ​ម៉ា​នី​ ​ប៉ា​គី​អាវ​ ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ជា​លើក​ទី​២​ ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​នៅ​ឆ្នាំ​២​០​១​៦​ ​ដែល​ពេល​នោះ​ ​លោក​បាន​អម​ដំណើរ​ឯកឧត្តម​ រ៉ូឌ្រីហ្គោ ឌូតឺតេ (​Rod​rig​o ​D​u​t​e​r​t​e​) ​ប្រ​ធា​នាធិបតី​ ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ ​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​។​

សម្ដេច​ធិ​ប​តី ​ក៏បាន​រំលេច​ថា​ ​៖​ ​«​វត្តមាន​របស់​លោក​ ​ម៉ា​នី​ ​ប៉ា​គី​អាវ​ ​ក្នុងនាម​ជា​កីឡាករ​ប្រដាល់​ដ៏​ល្បីល្បាញ​ ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​បាន​ស្គាល់​ ​នឹង​ចូល​រួមចំណែក​ក្នុង​ការ​លើកស្ទួយ​វិ​ស័​យ​កីឡា​ វិ​ស័​យ​ទេសចរណ៍​ ​និង​លើក​ក​ម្ពស់​ទំនាក់ទំនង​រវាង​កម្ពុជា​-​ហ្វីលីពីន​ ​តាមរយៈ​ការ​ត​ភ្ជាប់​រវាង​ប្រជាជន​ ​និង​ប្រជាជន​»​៕​
 

Daily Program

Livesteam thumbnail