ឯកអគ្គរាជទូតសន្តអាសនៈប្រចាំអ៊ុយក្រែន ទទួលអនុសាសន៍ផ្ទាល់ជាមួយនឹងសម្តេចប៉ាបឡេអូទី១៤

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាល វិស្វាល់ដាស គុលបូកាស (Visvaldas Kulbokas) ឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅអ៊ុយក្រែនត្រូវបានសម្តេចប៉ាបឡេអូទី១៤ផ្តល់សាវនាការដោយផ្ទាល់ កាលពីសប្តាហ៍មុន។
លោកអគ្គអភិបាល បានមានប្រសាសន៍ថា នេះគឺជាសវនាការការងារដែលនិយាយអំពីស្ថានភាពនៅអ៊ុយក្រែន ហើយសម្តេចប៉ាបឡេអូទ្រង់ក៏បានទទួលស្ថានភាពពិតប្រាកដពីទីនោះ។
លោកអគ្គអភិបាលបានលើកឡើងថា នេះគឺជាសវនាការងារខាងវិញ្ញាណ និង ជាការពិភាក្សានៅក្នុងស្មារតីការពិតទាក់ទងនឹងកិច្ចការព្រះសហគមន៍នៅក្នុងប្រទេសដែលកំពុងតែរងគ្រោះព្រោះតែសង្រ្គាម។
នាឱកាសនោះសម្តេចប៉ាបឡេអូ បានព្យាយាមលួងលោមនិងលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទអធិដ្ឋាន ពីព្រោះការអធិដ្ឋាននេះជាអាវុធប្រយុទ្ធនឹងអ្វីដែលអសកម្មនៅក្នុងខ្លួន៕
Daily Program
