ឯកអគ្គរាជទូតប្រចាំសហភាពអឺរ៉ុប: យើងត្រូវការសន្តិភាព និងការប្រកាសដំណឹងល្អ

នៅក្នុងបទសម្ភាសន៍ជាមួយវ៉ាទីកង់ញូវ ឯកអគ្គរាជទូតវ៉ាទីកង់ប្រចាំ សហភាពអឺរ៉ុប លោកអគ្គអភិបាល បេណាឌីតូ អូហ្សា (Bernardito Auza) បាន សង្កត់ធ្ងន់លើការធ្វើការងារឆ្ពោះទៅរកសន្តិភាពក្នុងប្រទេសអ៊ុយក្រែន។​

លោកអគ្គអភិបាលបានមានប្រសាសន៍ថា អំឡុងពេលជួបជាមួយ សម្តេចប៉ាបឡេអូទី១៤ គឺទ្រង់បានរំលេចពី របៀបដែលគ្រិស្តបរិស័ទនៅអឺរ៉ុបគួរមានទំនួលខុសត្រូវក្នុងការបញ្ជូននិងការប្រកាសពីជំនឿពីមួយជំនាន់ទៅមួយជំនាន់ និងរបៀបដែលសម្តេចប៉ាបបានបង្ហើបពាក់ព័ន្ធនឹងសេចក្តី “ស្រេកឃ្លាន" អំពីសេចក្តីជំនឿក្នុងចំណោមមនុស្សវ័យក្មេង និងកុមារ នៅក្នុងតំបន់នៃសង្រ្គាម។

លោកឯកអគ្គរាជទូតបានលើកឡើងថា វាជារឿងសំខាន់សម្រាប់គ្រួសារនៅអឺរ៉ុបក្នុងការបញ្ជូន ជំនឿ ហើយថាមនុស្សវ័យក្មេងកំពុងស្រេកឃ្លានទំនាក់ទំនងនេះជាមួយព្រះជាម្ចាស់ ហើយដូចគ្នានេះដែរពួកគេក៏កំពុងរំលឹកឡើងវិញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិភាពនៅក្នុងពិភពលោកដែលតែងតែរុំព័ទ្ធដោយសង្រ្គាម នៅអឺរ៉ុបក៏ដោយ៕

Daily Program

Livesteam thumbnail