ឯកអគ្គរាជទូតនៅអ៊ុយក្រែន៖ ទោះបីសង្រ្គាមកើតមានពីរឆ្នាំតែជំនឿ និងសេចក្តីសង្ឃឹមនៅតែមាន
លោកអគ្គអភិបាល វីវាល់ដាស់ គុលបូកាស (Visvaldas Kulbokas) ឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅប្រទេសអ៊ុយក្រែនបានមានប្រសាសន៍ថា ទោះបីជាប្រជាជាតិនេះរស់នៅក្នុងសង្រ្គាមអស់រយៈពេល២ឆ្នាំក៏ពិតមែនប៉ុន្តែជំនឿ និងសេចក្តីសង្ឃឹមគឺនៅតែមាន។
លោកអគ្គភិបាលបានមានប្រសាសន៍បែបនេះបា្រប់អ្នកសារព័ត៌មានវ៉ាទីកង់ញូវនៅក្នុងបទសំភាសន៍មួយកាលពីពេលថ្មីៗកន្លងទៅនេះ ។
នៅក្នុងបទសម្ភាសនោះ លោកអគ្គអភិបាលបានថ្លែងថា ការភ័យខ្លាចនៅតែបន្តក់តមាននៅក្នុងចំណោមសាធារណជនទាំងអស់នូវទូទាំងអ៊ុយក្រែន ប៉ុន្តែជាក់ស្តែងជំនឿក៏នៅតែនៅបន្ត ជឿជាក់រឹងមាំ ហើយពលរដ្ឋគឺមិននឿយហត់នឹងការជឿជាក់ ហើយពន្លឺនៃក្តីសង្ឃឹមអំពីសន្តិភាពគឺនៅតែមានជានិច្ច ។
នៅក្នុងបទសម្ភាសនោះ លោកកាឌីណាល់បានចែករំលែកគ្រប់យ៉ាងនូវអារម្មណ៍របស់គ្រីស្តបរិស័ទ និងប្រជាពលរដ្ឋអ៊ុយក្រែនតាំងពី អារម្មណ៍ ភាពភ័យខ្លាច ភាពឈឺចាប់ ទុក្ខវេទនា ការបំផ្លិញបំផ្លាញ ជាដើម។
លោកអគ្គអភិបាលបានមានប្រសាសន៍ថា មកដល់ពេលនេះ ក្រៅពីពលរដ្ឋគឺនៅមានអ្នកទោសជាច្រើនពាន់នាក់ ដែលរស់នៅ ឬរស់រានមានជីវិត ស្ថិតក្នុងស្ថានភាពអមនុស្សធម៌ ហើយមានកុមារាកុមារី រាប់លាននាក់នៅក្នុង តំបន់ភាគខាងកើតទាំងអស់ ដែលមិនអាចទៅសាលារៀនបាន ហើយសាលាជាច្រើនទោះបីជាបើក តែស្ថិតក្រោមការគំរាមកំហែងវាយប្រហារជាញឹកញាប់។
លោកបានបន្តថា នៅក្នុងស្ថានការណ៍នេះលោកនិងគ្រិស្តបរិស័ទនានា គឺតែងតែអធិស្ឋានជារៀងរាល់ព្រឹកដើម្បីទូលអង្វរព្រះជាម្ចាស់៕