អ្នកសង្កេតការណ៍អចិន្ត្រៃយ៍សន្តអាសនៈថា ដំណោះស្រាយយោធា មិនមែនជាចំណាត់ការសន្តិភាព
អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិនៅបុរីក្រុងញូវយ៉ក លោកអគ្គអភិបាល ហ្គាព្រីអែល កាស្សា (Gabriele Caccia ) បានថ្លែងថា ដំណោះស្រាយយោធានមិនមែនជាចំណាត់ការដែលមានប្រសិទ្ធភាពដើម្បីបញ្ចប់អំពើហិង្សាឫសង្គ្រាមបានឡើយ។
លោកបានផ្តល់បទសំភាសដល់វ៉ាទីកង់ថា ដំណោះស្រាយយោធា មិនដំណើរការទេ ដូច្នេះហើយត្រូវដើរផ្លូវផ្សេងទៀត; ហើយព្រមានថា គ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែរ បង្កការគំរាមកំហែងជាក់ស្តែងដល់អត្ថិភាពនៃមនុស្សជាតិ គឺជារឿងត្រូវចរចារ។
ក្នុងអំឡុងពេលផ្តល់បទសំភាសន៍ លោកអគ្គអភិបាលបានបង្ហាញ អំពីផ្លូវទៅកាន់សន្តិភាព ជាពិសេសការពិចារណាលើសង្រ្គាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថា ផ្នែកការទូតអន្តរជាតិ អាចជួយសម្រួលដល់ការការបន្ថយកំដៅនយោបាយ និងហិង្សាបាន។
លោកអគ្គអភិបាលក៏បាន បង្ហើបនូវការព្រួយបារម្ភអំពី ពន្លឺនៃការកើនឡើងការចំណាយដែលមិនធ្លាប់មានពីមុនមកលើអាវុធ ដោយកត់សម្គាល់ថាការវិនិយោគបែបនេះនឹងត្រូវបានចំណាយកាន់តែប្រសើរលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកម្មវិធីការពារជម្លោះ។
លោកអគ្គអភិបាលបានបន្ថែមថា តម្រូវការដើម្បីស្ដារឡើងវិញនូវទំនុកចិត្ត និងរចនាសម្ព័ន្ធការទូត និងកិច្ចសហប្រតិបត្តិការ ជាដើមនោះគឺត្រូវតែដើរដោយការចរចារ។
នៅក្នុងអំឡុងពេលនៃការកាន់កាប់តួនាទីនេះ លោកអគ្គអភិបាល ក៏បង្ហាញនូវអ្វីដែលគាត់ជឿថាចាំបាច់សម្រាប់អង្គការសហប្រជាជាតិ ដើម្បីដើរតួនាទីកាន់តែមានប្រសិទ្ធភាពក្នុងការជួយទ្រទ្រង់សន្តិភាព។
លោកអគ្គអភិបាលបានមានប្រសាសន៍ទៀតថា គ្មាននរណាម្នាក់អាចរកដំណោះស្រាយឃើញដោយវេទមន្តនោះទេ ដំណោះស្រាយ សន្តិភាពទេ គឺជាដំណោះស្រាយ ដែលកាត់រំសាយភាពជាសត្រូវតាមការបង្កើតស្ថានការស្ងប់ស្ងាត់ ប្រឆាំងអំពីអយុត្តិធម៌ និងការបង្កាត់ពូជការស្អប់ ហើយលើកកំពស់និងអោយតម្លៃលើការចរចារនិងកិច្ចសន្ទនា៕