អ៊ីស្រាអែលរងការអំពាវនាវមិនឈប់មិនឈ ឲ្យឈប់បាញ់នៅហ្គាហ្សា
កាលពីថ្ងៃអង្គារ អ៊ីស្រាអែលប្រឈមនឹងសំពាធសាជាថ្មីពីសហគមន៍អន្តរជាតិសម្រាប់ការបង្កើតបទឈបបាញ់នៅហ្គាហ្សា ជាមួយនឹងការបោះឆ្នោតដែលត្រៀមធ្វើនៅអង្គការសហប្រជាជាតិ។ បើយោងតាមក្រុមហាម៉ាស បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីន ២០រូប បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនៅរ៉ាហ្វា នៅភាគខាងត្បូងដែនដីហ្គាហ្សា។
កាលពីថ្ងៃអង្គារ អ៊ីស្រាអែលបានទទួលរងសំពាធសាជាថ្មីពីសហគមន៍អន្តរជាតិសម្រាប់ ការ ឈប់បាញ់នៅហ្គាហ្សា ជាមួយនឹងការបោះឆ្នោតដែលត្រៀមធ្វើនៅអង្គការសហប្រជាជាតិ នៅ ខណៈដែលសហរដ្ឋអាម៉េរិកទើបតែសន្យាបន្តផ្គត់ផ្គង់សព្វាវុធដើម្បីបំផ្លាញក្រុមហាម៉ាស។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនឹងត្រូវថ្លែងអំពីអត្ថបទថ្មីដែលអំពាវនាវឲ្យមាន ការឈប់បាញ់ជាបន្ទាន់ និងចីរភាពសម្រាប់ការប្រទូស្តរាយ នៅក្នុងដែនដីប៉ាឡេស្ទីន បន្ទាប់ ពីការវេតូប្រឆាំងដោយសហរដ្ឋអាម៉េរិកសម្រាប់គំនិតផ្តួចផ្តើមកាលពីលើកមុន។ ពីដំបូងគេត្រៀមធ្វើឡើងនៅថ្ងៃចន្ទ ការបោះឆ្នោតនេះក៏ត្រូវលើកមកថ្ងៃអង្គារដើម្បីអនុញ្ញាត ឲ្យមានការចរចាកាន់តែទំលំទូលាយនៅជុំវិញគម្រោងការថ្មីនេះសម្រាប់ដំណោះស្រាយ។
បើយោងតាមក្រុមហាម៉ាស បានឲ្យដឹងដែរថា កាលពីថ្ងៃអង្គារ ប្រជាជនប៉ាឡេស្ទីន ២០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនៅរ៉ាហ្វា នៅភាគខាងត្បូងនៃដែនដីហ្គាហ្សា។ នៅក្នុងចំណោមពួកគេក៏មានក្មេងចំនួន ៤នាក់ និងអ្នកកាសែតម្នាក់ ឈ្មោះ អាដែល ហ្ស៉ូរ៉ូប។ តួលេខនៃការស្លាប់នេះជំរុញបន្ថែមឲ្យបន្ធូរបន្ថយជម្លោះ តាមរយៈការធ្វើការទូតជាច្រើន។
រដ្ឋមន្រ្តីកិច្ចការបរទេសអង់គ្លេស លោកដាវីដ កាំមឺរ៉ូន កាលពីថ្ងៃអង្គាត្រូវជួបសមភាគីបារាំង និងអ៊ីតាលីរបស់លោកដើម្បីអំពាវនាវសាជាថ្មីឲ្យមានបទឈប់បាញ់ដោយចីរភាព។
កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងសុខាភិបាលហាម៉ាស បានប្រកាសថា មនុស្ស ១១០នាក់ ត្រូវ បានសម្លាប់ចាប់តាំងពីថ្ងៃអាទិត្យនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅចាបាលៀ នៅភាគខាងជើង។ តុល្យការសរុបចុងក្រោយនៅដែនដីហ្គាហ្សា គឺមានមនុស្សស្លាប់ ១៩៤៥៣ នាក់ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលភាគច្រើនគឺជាស្រ្តី កុមារ និង យុវវ័យ។
រថយន្តកាំមីញ៉ុងជាង ១០គ្រឿង ដែលផ្ទុកជំនួយមនុស្សធម៌ បានចូលទៅក្នុងដែនដីហ្គាហ្សាតាមរយៈច្រកឆ្លងកាត់ ខឺរឹម ស្ហ៉ាឡូម ជិតរ៉ាហ្វា ដែលអ៊ីស្រាអែលបានយល់ព្រមបើកតាមការ ស្នើសុំរបស់សហរដ្ឋអាម៉េរិក។
នៅលើឆាកការទូត ១០ថ្ងៃ បន្ទាប់ពីការបោះឆ្នោតវ៉េតូរបស់អាម៉េរិក ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ ត្រូវថ្លែងសន្ទរកថាអំពីអត្ថបទច្បាប់ថ្មីមួយសម្រាប់ការឈប់បាញ់បន្ទាន់ និងចីរភាព ចំពោះការប៉ះទង្គិចនៅហ្គាហ្សា។ នេះគឺជាការបោះឆ្នោតដែលពីដំបូង គេ ត្រៀមធ្វើនៅថ្ងៃចន្ទ ត្រូវលើកមកថ្ងៃអង្គារ។ សាខាយោធានៃក្រុមហាម៉ាស បានផ្សាយវិដេអូដែលបង្ហាញជនជាតិអ៊ីស្រាអែលបីនាក់ចាស់ៗ ស្ថិតនៅក្នុងចំណោមចំណាប់ខ្មាំង ដែលពួកគេបានឃុំឃាំង។
លោកស្រីរដ្ឋមន្រ្តីក្រសួងកិច្ចការបរទេសបារាំង លោកស្រីកាតឺរីន កូឡូនណា បានអំពាវនាវឲ្យមេដឹកនាំលីបង់ ស្ងប់ស្ងាត់ផងដែរដើម្បីបញ្ចៀសការកើនឡើងនូវជម្លោះនៅក្នុងភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីធ្វើសេចក្តីអំពាវនាវក្នុងភាពស្រដៀងគ្នាចំពោះមន្រ្តីជាន់ខ្ពស់អ៊ីស្រាអែលមុនមួយថ្ងៃ។
រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក លោកឡ័រ អូស្ទីន បានប្រកាសនូវការបង្កើតសម្ព័ន្ធមិត្តនៅសមុទ្រក្រហមដែលសំដៅប្រឆាំងការវាយប្រហារមិនមានការទទួលខុសត្រូវនៃក្រុមបះបោរ ហ៊ូទី នៃប្រទេសយេមេន នៅលើចរាចរណ៍សមុទ្រ ដែលសម្ព័ន្ធមិត្តនេះ រួមមាន ១០ប្រទេស ក្នុងនោះក៏មានប្រទេសបារាំង និងចក្រភពអង់គ្លេសចូលរួមផងដែរ។