អភិបាលព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ីថ្មីជំរុញឱ្យព្រះសហគមន៍ធ្វើការជាមួយជនក្រីក្រ
លោក យូហាណេស ហាន ម៉ុនតេរ៉ូ (Yohanes Hans Monteiro) អភិបាលថ្មីដែលទើបតែងតាំងដើម្បីគង្វាលព្រះសហគមន៍ភូមិភាគ ឡារ៉ាទូកា (Larantuka)បានមានប្រសាសន៍ថា ព្រះសហគមន៍កាតូលិកគួរតែដើរនិងធ្វើការជាមួយនឹងជនក្រីក្រ និង អស់ជនរងគ្រោះដែលរស់រានមានជីវិតពីគ្រោះមហន្តរាយដោយគ្រោះធម្មជាតិកន្លងមក។
លោកអភិបាល បានមានប្រសាសន៍បែបនេះ នៅក្នុងពេលដែលលោកថ្លែងជាលើកដំបូងនៅក្នុងពិធីតែងតាំងលោកជាអភិបាលនៃព្រះសហគមន៍នោះកាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០២៦។
លោកអភិបាលបានមានប្រសាសន៍ថា លោកសង្ឃឹមថា គ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍នឹងរួមគ្នារស់នៅជាមួយនឹងបងប្អូនអ្នកក្រីក្រ ហើយជួយគ្នាទៅវិញទៅមក ដោយភាពខ្នះខ្នែងនិងសប្បុរសធម៌។
ព្រះសហគមន៍ឡារ៉ាទូកា ត្រូវបានគេដឹងថា គឺជាព្រះសហគមន៍មួយ ដែលស្ថិតនៅផ្នែកខាងកើតបំផុតនៃកោះ ផ្លរ៉េស (Flores)និងកោះ ឡេមបាតា (Lembata)នៅប្រទេសឥណ្ឌូនេស៊ីដែលជាសហគមន៍មួយមានគ្រីស្តបរិស័ទប្រម៉ាណជា ៥ពាន់នាក់ និង លោកបូជាចារ្យសរុបប្រហែលជាជា៣០០ នាក់៕