អភិបាលព្រះសហគមន៍កាតូលិកនៅតាមីលណាឌូកំពុងស្វែងរកអ្វីដែលអាចបម្រើសហគមន៍វណ្ណៈទាប​

ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅរដ្ឋ តាមីលណាឌូ នៅក្នុងប្រទេសឥណ្ឌា កំពុងតែស្វះស្វែងរកអ្វីដែលពួកគេអាចជួយនិងបម្រើ គ្រីស្តបរិស័ទមកពីសហគមន៍វណ្ណៈដែលរងការរើសអើងនៅក្នុងរដ្ឋនិងនៅក្នុងប្រទេស។

ក្រុមលោកអភិបាល បានអំពាវនាវដល់រដ្ឋាភិបាល រដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌានេះ ឱ្យកត់ត្រានិងកំណត់ស្ថិតិ គ្រីស្តបរិស័ទមកពីសង្គមវណ្ណៈទាប ដោយជំរុញឱ្យមានវិធានការជាក់ស្តែងដើម្បីធានាយុត្តិធម៌សង្គម និងឱកាសស្មើភាពគ្នាសម្រាប់សហគមន៍ដែលរងការរើសអើង។

នៅក្នុងប្រទេសឥណ្ឌាសហគមន៍ Dalits គឺជាសហគមន៍វណ្ណៈទាបបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានដាក់នៅ​ក្នុង​​ឋានានុក្រមវណ្ណៈប្រពៃណីទាបបំផុត​ និងទទួលរងនូវការរើសអើងពីសង្គម។

ក្រុមលោកអភិបាលបានលើកឡើងថា គ្រីស្តបរិស័ទមួយក្រុមនេះ នៅតែបន្តប្រឈមមុខនឹងការរើសអើងពី​សង្គម និងសេដ្ឋកិច្ច ដែលយើងចាំបាច់ជួយពួកគេ ពីព្រោះព្រះជាម្ចាស់មិនដែលរើសអើងនរណាឡើយ។

នៅពេលនេះក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកបានកំពុងតែខ្នះខ្នែងផ្តល់សមភាពក្នុងការអប់រំ ការងារ និង គម្រោងសុខមាលភាព និង កម្មវិធីពង្រឹងសមត្ថភាពសង្គម និងសេដ្ឋកិច្ចនានា៕

Daily Program

Livesteam thumbnail