អតីតនាយកសារមន្ទីរវ៉ាទីកង់ទទួលមរណភាព

លោក អង់តូនីញ៉ូ ប៉ាលូស៊ី (Antonio Paolucci) អតីតនាយកសារមន្ទីរវ៉ាទីកង់បានទទួលមរណភាពនៅក្នុងអាយុ៨៤ ឆ្នាំ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយសម្តេ​ចប៉ាបហ្រ្វង់ស៊ីស្កូបានសំដែងមរណៈទុក្ខ​ចំពោះដំណឹងមរណៈភាពនេះ ដោយសារតែលោកគឺជា​អ្នកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបនៅក្នុងផ្នែកសិល្បៈ និងប្រវត្តិសាស្រ្តនៅអ៊ីតាលី។​

សម្តេចប៉ាបបានវាយតម្លៃខ្ពស់រាល់កិច្ចការនិងស្នាដៃដែលលោកបានបង្កើតឡើងនៅក្នុងអំឡុងពេលដែលលោកបានដឹកនាំនិងគ្រប់គ្រងសារមន្ទីរវ៉ាទីកង់ ចាប់តាំងពីលោកត្រូវបានតែងតាំង ដោយសម្តេចប៉ាបបេណេឌិកទី​១៦ នៅខែវិច្ឆិកា ឆ្នាំ​២០០៧ រហូតដល់ខែកក្កដា ឆ្នាំ​២០១៦ ។

នៅមុនពេលកាន់កាប់តួនាទីរហូតដល់លោកចូលនិវន្តន៍ លោក អង់តូនីញ៉ូ ប៉ាលូស៊ី ធ្លាប់បានដឹកនាំសារមន្ទីរមួយចំនួននៅអ៊ីតាលីផងដែរ៕

Daily Program

Livesteam thumbnail