អគ្គភូមិភាគព្រះសហគមន៍កាតូលិកចំនួន៩នៅហ្វីលីពីន ខ្វះលោកអភិបាល

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសហ្វីលីពីន ដែលគេដឹងថា គឺជាប្រទេសដែលមានជឿលើកាតូលិកច្រើនជាងគេនៅអាស៊ី គឺកំពុងខ្វះអភិបាលសម្រាប់គង្វាលគ្រីស្តបរិស័ទនៅអគ្គភូមិភាគចំនួន៩។
ប្រភពដដែលបានអះអាងថា ប្រទេសនេះមានប្រជាពលរដ្ឋសរុប ១១០លាននាក់ នៅក្នុងនោះគេបានដឹងថា ៨នាក់នៅក្នុងចំណោមប្រជាពលរដ្ឋ១០នាក់គឺជាកាតូលិក ប៉ុន្តែមុខងារជាអភិបាលសម្រាប់មើលថែរក្សាគ្រីស្តបរិស័ទគឺកំពុងតែទំនេរ។
បញ្ហានេះគឺដោយសារតែការរុះរើឬផ្ទេរភារកិច្ចពីអគ្គភូមិភាគមួយទៅភូមិភាគមួយ ការចូលនិវន្តន៍របស់លោកអភិបាលជាច្រើន ហើយការតែងតាំងមានការយឺតយ៉ាវជាដើម៕
Daily Program
