ហ្វីលីពីនប្រកាសស្នើសុំតែងតាំងលោកអភិបាលម្នាក់ជាសន្តបុគ្គល

ហ្វីលីពីនប្រកាសស្នើសុំតែងតាំងលោកអភិបាលម្នាក់ជាសន្តបុគ្គល000

អគ្គភូមិភាគ ​លីងហ្គាយ៉េន-ដាហ្គូប៉ាន (Lingayen-Dagupan) ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន បាន​ចាប់ផ្តើម​ដំណើរការស្រាវជ្រាវដើម្បីស្នើសុំតែងតាំងសន្តបុគ្គលដល់លោកអភិបាល​ដំបូង​របស់​ខ្លួន ដែល​ល្បីល្បាញ​ដោយសារ​ប្រាជ្ញា និង​ជីវិត​ដ៏វិសុទ្ធ​របស់​លោក។

លោកអគ្គអភិបាល សូក្រាត វីលឡេហ្គាស (Socrates Villegas) ត្រូវបានគេដឹងថា គឺជាបព្វជិតដែលនឹង​ដឹកនាំ​ការ​បើក​ដំណើរការស្រាវជ្រាវដើម្បីបើកផ្លូវឆ្ពោះទៅរកការស្នើសុំ​តែងតាំង លោកអភិបាល សេសារ ម៉ារីយ៉ា ហ្គឺរ៉េរ៉ូ  (God Cesar Maria Guerrero) នៅពេលដែលព្រះសហគមន៍បា្ររព្ធខួបនៃមរណភាពលោកទី៦៥ឆ្នាំ កាលពីថ្ងៃទី ២៧ ខែមីនា ។​

នៅពេលនេះ លោកអគ្គអភិបាល បានកំពុងតែ ​ដឹកនាំ​ក្រុមការងារដើម្បី បង្កើត​តុលាការប្រចាំអគ្គ​ភូមិភាគ និង​ការតែងតាំង​គណៈកម្មាធិការ​ការងារនេះ។

លោកអគ្គអភិបាលបាន​ឆ្លុះបញ្ចាំង​ពី​របៀប​ដែល​លោកអភិបាលសេសារ ម៉ារីយ៉ា ហ្គឺរ៉េរ៉ូ  បានធ្វើសកម្មភាពដើម្បីគ្រីស្តបរិស័ទនិងជំនឿនៅភូមិភាគនេះពេលដែលលោកនៅមានជីវិត៕

Tags