ហេតុអ្វីចិន និងឥណ្ឌា តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការបោះឆ្នោត... នៅ ប្រទេស ប៊ូតង់

បន្ទាប់ពីការបោះឆ្នោតជាលើកទី១ កាលពីដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រជាជនប៊ូតង់​ត្រូវបាន​កោះ​ហៅជាលើកទី២ ទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីបោះឆ្នោតជ្រើសរើស តំណាង​រាស្រ្ត ៤៧រូប សម្រាប់សភាជាតិ។ ការបោះឆ្នោត​ដែលមើលឃើញថា ត្រូវបានការយកចិត្តទុក​ដាក់​តាមដានដោយដិតដល់​សម្រាប់មហាអំណាចយក្សជិតខាងទាំងពីរ ចិន និងឥណ្ឌា ដែល​មាន​មហិច្ចតា​មិន​អាចវាស់វែងបាន និងដែលមានព្រំដែនជាប់ប្រទេសប៊ូតង់ ប្រវែង ៣៥០០ គីឡូម៉ែត្រ។

លោកហាស្ហ វី ផាន សាស្រ្តាចារ្យទំនាក់ទំនងអន្តរជាតិ​នៅសកលវិទ្យាល័យ King’s College នៅ​ទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បានលើកឡើងថា ចាប់តាំងពីច្រើនឆ្នាំមកហើយ ប្រទេស​ដៃ​គូប្រជែងទាំងពីរ បានត្រួតពិនិត្យជាអចិន្ត្រៃយ៍ លើព្រំដែនយុទ្ធសាស្រ្ត នៃរាជា​ណាចក្រ​ដែល​មានប្រជាជន ៨០០០០០នាក់នេះ។ ហើយ​សម្រាប់ហេតុផល ដែលប្រទេសប៊ូតង់​មាន​ការ​ពិបាកក្នុងការសម្រេចចិត្តជ្រើសរើសរវាងចិន និងឥណ្ឌា បង្កបានជាឧបសគ្គ​ចុងក្រោយ​មួយ​ក្នុង​ចំណោមឧបសគ្គជាច្រើនរបស់ចិន​ដើម្បីពង្រីកឥទ្ធិពលខ្លួនមកកាន់អាស៊ីខាងត្បូង។

កាលពីខែតុលាមុន មានកិច្ចព្រមព្រៀងសហប្រ​តិបត្តិការ បានចុះហត្ថលេខារវាងប្រទេស​ប៊ូតង់ និង​ចិន បន្ទាប់ពីមានការចចារលើព្រំដែនដែន​នៅខាងជើងរបស់ប្រទេសប៊ូតង់ជាមួយចិន។ ក្រសួង​កិច្ចការបរទេសចិនបានគូសបញ្ជាក់ថា ឆន្ទៈរបស់ទីក្រុងប៉េកាំង ដើម្បីធ្វើ គឺជាដំណោះ​ស្រាយរហ័សនៃបញ្ហាព្រំដែន និង​ការស្ថាបនាទំនាក់ទំនងការទូតជាមួយប្រទេសប៊ូតង់។​នេះ​គឺ​ជា​ការខិតជិតគ្នាដោយការមើលនឹងកែវភ្នែកមិនពេញចិត្តពីទីក្រុងញូដេលលី ដែលតែង​ចាត់​ទុក ប៊ូតង់ជារដ្ឋទ្រនាប់​ ដែលត្រូវតែបន្តថែរក្សាទុកដូច្នេះ។

ការព្រួយបារម្ភកើនឡើង​តាំងពីខែធ្នូ បន្ទាប់​ពីការផ្សព្វផ្សាយនៃរបាយការណ៍របស់មជ្ឈមណ្ឌល​នៃការពិចារណា​ Chatham House របស់អង់គ្លេស។​ រូបថត​ផ្កាយរណប​បង្ហាញអំពីអត្ថិភាព​នៃ​អ្វី​​ដែលមជ្ឈមណ្ឌល​បានបង្ហាញថា វាជា កម្មវិធី​ស្ថាបនា​ការបោះទីតាំងរបស់ចិន​ដែល​មិនបាន​អនុញ្ញត​​នៅក្នុងតំបន់ព្រំដែនភាគខាងជើងប្រទេសប៊ូតង់ ហើយដែល​អាចនឹងក្លាយជាដែនដី​ចិន​ជាអចិន្ត្រៃយ៍ ក្នុងករណីមានកិច្ចព្រមព្រៀងព្រំដែន។

ប្រសិនបើ អ្នកសង្កេតការណ៍ជាច្រើន លើកឡើងពីការរុលទៅមុខដ៏សម្បើម​របស់ចិនទៅក្នុង​ដែន​ដីប្រទាញប្រទង់ ឥណ្ឌា​នៅតែស្ថិតជាដៃគូពាណិជ្ជកម្មទី១ របស់ទីក្រុង Thimphou ព្រម​ទាំង​​ជាប្រភពនៃការវិនិយោគ​ដ៏ចម្បងផងដែរ។  

កាលពីខែធ្នូ ព្រះមហាក្សត្រប៊ូតង់ ព្រះអង្គ ជីម៉េ ខេសា ណាំយេល វ៉ាងជុក បានប្រកាសអំពី​ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែនជាមួយឥណ្ឌា។ លើសពីនេះ លុយក្នុង​តំបន់ នៅប្រើប្រាក់រូពីរបស់ឥណ្ឌា។​ នេះជាហេតុផល​ដែលព្រះរាជាណាចក្រនេះដឹងអំពី​ការ​ទំនាក់​ទំនង​ជាមួយទីក្រុងញូដេលលី មានសារសំខាន់ប៉ុណ្ណា។

បេក្ខភាពពីរនាក់នៅលើបញ្ជី​តំណែងនាយករដ្ឋមន្រ្តីប៊ូតង់ បាននិយាយការពារ​អំពីទំនាក់​ជិត​ស្និទ្ធ​​ជាមួយ​ប្រទេសឥណ្ឌាជិតខាង ដើម្បី​ផ្តល់សំទុះដល់សេដ្ឋកិច្ចប្រទេស ដែល​ផលិត​ផលក្នុង​ស្រុក​សរុប​ឈានដល់ ៣ពាន់លានដុល្លារ។ លោកស៊ូហាស៊ីនី ហៃដា បេក្ខភាព​នាយក​រដ្ឋមន្រ្តី ប៊ូតង់ វាយ​តម្លៃថា ៖ “រាល់​រដ្ឋាភិបាលដែលឈានមកកាន់អំណាច​នឹងព្យាយាម រឹត​ចំណង​ទាក់ទង​ជាមួយ​ឥណ្ឌា”។

ទោះបីជាមានភាពជិតស្និទ្ធប្រកបដោយភាពសមហេតុនេះ ទីក្រុងញូដេលលី​នៅតែមានភាព​ប្រុងប្រយ័ត្ន ជាពិសេសចំពោះចិន ដែលបានផ្តល់កំចីទៅកាន់ប្រទេសដែលឥណ្ឌា​ចាត់ទុកជា​តំបន់​ឥទ្ធពល​​​របស់ខ្លួន ក្នុងចំណោមនោះ មានប្រទេសបង់ក្លាដេស ណេប៉ាល់ ម៉ាឌីវ និងស្រី​លង្ការ​​ផង​ដែរ។

 

Daily Program

Livesteam thumbnail