ស្ថានភាពសុខភាពរបស់សម្តេចប៉ាបបន្តមានស្ថិរភាព ខណៈការព្យាបាលតាមវេជ្ជសាស្រ្ដនៅតែបន្ត

ស្ថានភាពសុខភាពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ និង ដំណើរការព្យាបាលសុខភាពទ្រង់ នៅតែបន្តមានស្ថេរភាព ។
វ៉ាទីកង់ញូវបានរាយការណ៍ថា បើធៀបនឹងប៉ុន្មានថ្ងៃមុននេះ ហើយសម្តេចប៉ាបមិនជួបប្រទះនឹងបញ្ហាផ្លូវដង្ហើមទៀតទេ ។
ការិយាល័យព័ត៌មានសន្តអសនៈ បានចេញសេចក្តីជូនដំណឹងស្តីពីសុខភាពរបស់សម្តេចប៉ាបថា សម្តេចប៉ាបកំពុងបន្តការទទួលការព្យាបាលនៅមន្ទីរពេទ្យបន្ត ។
ប្រភពដដែលបានបន្តថា “ទ្រង់មិនបានជួបប្រទះនឹងបញ្ហាផ្លូវដង្ហើមណាមួយឡើយនៅថ្ងៃប៉ុន្មានថ្ងៃចុងក្រោយ ។ ស្ថានភាពចលនាផ្លូវដង្ហើម ស្ថេរភាព ហើយ លទ្ធផលតេស្តឈាមក៏បង្ហាញថា ទ្រង់មានសុខភាព ស្ថេរភាព” ។
ប្រភពដដែលបានបន្តថា រហូតដល់ថ្ងៃព្រហស្បតិ៍ ទ្រង់មិនមានអាការៈ គ្រុនក្តៅទេ។ ទោះយ៉ាងណាក៏ដោយ ការព្យាករណ៍នៅតែរក្សាបន្តដដែល។
ដោយមើលឃើញស្ថេរភាពនៃស្ថានភាពព្យាបាលរបស់ទ្រង់ ដំណើរការនៃការចេញសេចក្តីលំអិតអំពីស្ថានភាពសុខភាពសម្តេចប៉ាបនឹងត្រូវពន្យាដល់ថ្ងៃសៅរ៍។
ប្រភពបានបញ្ជាក់ថា ពេញមួយថ្ងៃព្រហស្បតិ៍ សម្តេចប់ាបមានសកម្មភាពជាប្រក្រតី ដោយទ្រង់សម្រាកនិងអធិដ្ឋានឆ្លាស់គ្នា ហើយក៏ឆ្លៀតបំពេញកិច្ចការមួយចំនួន ដែលទ្រង់អាចធ្វើបាន ។
Daily Program
