សិក្ខាកាម​ ​សិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អភិ​រក្ស​ថ្ម​ ​ចុះ​អនុវត្ត​កា​រលាយ​កំបោរ​បាយអ​សម្រាប់​ជួសជុល​ ​និង​ពង្រឹង​ថ្ម​

សិក្ខាកាម​ជំនាន់​ទី​២​ ​ចំនួន​២​០​នាក់​ ​ដែល​ជា​មន្ត្រី​-​បុគ្គលិក​ ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដែល​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​អភិ​រក្ស​ថ្ម​ប្រាសាទ​ ​ពេលនេះ​បាន​ឈាន​មកដល់​វគ្គ​ផលិត​កំបោរ​បាយអ​ដើម្បី​ជួសជុល​ពង្រឹង​ថ្ម​ប្រាសាទ​ ​និង​ចុះ​អនុវត្ត​ផ្ទាល់​នៅ​ប្រាសាទ​បន្ទាយ​សំ​រ៉ែ​។​

​កញ្ញា​ ​H​e​l​e​n J​A​COB​S​E​N ​អ្នកជំនាញ​អភិ​រក្ស​ ​និង​ជា​គ្រូ​បង្គោល​អភិ​រក្ស​ថ្ម​ ឱ្យ​ដឹង​ថា​ ​វគ្គ​បណ្តុះបណ្តាល​ដែល​មាន​ចំនួន​១​៣​វគ្គ​នោះ​ ​បាន​ឈាន​ដល់​វគ្គ​១​០​ហើយ​ ​និង​នៅសល់​តែ​២​វគ្គ​ទៀត​ ​ហើយនឹង​មានការ​ប្រលង​បញ្ចប់​នៅ​វគ្គ​១​៣​។​

​ក្នុង​វគ្គ​១​០​នេះ​ ​សិក្ខាកាម​សិក្សា​ពី​ទ្រឹស្តី​ ​និង​ការប្រើប្រាស់​បាយអ​។​ ​កញ្ញា​ ​H​e​l​e​n ​បន្ថែម​ទៀត​ថា​ ​ដំបូង​គឺ​ឱ្យ​សិក្ខាកាម​ស្គាល់​ពី​អ្វី​ជា​បាយអ​កំបោរ​ ​អ្វី​ជា​បាយអ​កំបោរ​សើម​ ​បាយអ​ស៊ីម៉ងត៍​ ​កាវ​ញី​ឈ្មោល​ ​E​pox​y​ ​សម្រាប់​តភ្ជាប់​ថ្ម​ ​និង​ថ្នាំ​ ​E​t​h​y​l​ S​i​l​i​cat​e​ ​សម្រាប់​លាយ​ជាមួយ​បាយអ​។​

​បន្ទាប់មក​តម្រូវ​ឱ្យ​សិក្ខាកាម​ចុះ​អនុវត្ត​ផ្ទាល់​ជាមួយ​ថ្ម​ប្រាសាទ​ដែល​រង​ការខូចខាត​ ​ពុក​ផុយ​ ​ស្នាមប្រេះ​ ​ការ​ព្យាបាល​ ​ការ​ការពារ​ជម្រាប​ទឹក​ ​និង​បច្ចេកទេស​ប្រើ​បាយអ​តាម​ស្ថានភាព​ខុសៗគ្នា​ពី​កន្លែង​មួយ​ទៅ​ក​ន្លែ​មួយ​ក្នុង​ការងារ​ជួសជុល​អភិ​រក្ស​។​

​បន្ទាប់ពី​សិក្ខាកាម​បាន​សិក្សា​ទ្រឹស្តី​ ​និង​អនុវត្ត​នៅ​ក្នុង​ការដ្ឋាន​ដោយ​ផ្ទាល់​ ​សិក្ខាកាម​ទាំងអស់​ទទួល​បាន​ចំណេះ​ដឹង​កាន់តែ​ទូលំទូលាយ​ ​និង​អាច​ផលិត​បាយអ​សម្រាប់​ជួសជុល​ ​ពង្រឹង​ថ្ម​ដោយមាន​ជំនាញ​ច្បាស់លាស់​។​

​សូម​បញ្ជាក់​ថា​ ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការ​អភិ​រក្ស​ថ្ម​ប្រាសាទ​ ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ​គឺជា​កិច្ច​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ ​ជាមួយ​ស្ថាប័ន​ ​G​I​Z​ ​នៃ​ប្រទេស​អាល្លឺម៉ង់​ ​ដែល​ចាប់ផ្ដើម​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២​០​២​២​មក​៕

Daily Program

Livesteam thumbnail