សាសនទូតនៅ​អាល្លឺម៉ង់​សុំ​ឱ្យ​ជួយ​​ជនចំណាកស្រុក និងបញ្ហាអាកាសធាតុ

ខណៈពេល​ប្រទេសអាល្លឺម៉ង់ត្រៀមរៀបចំការបោះឆ្នោតសហព័ន្ធដ៏សំខាន់នៅថ្ងៃទី ២៣ ខែកុម្ភៈ សាសនទូតនៅ​អាល្លឺម៉ង់កំពុងអំពាវនាវឱ្យអ្នកនយោបាយដាក់ចូលនូវគោលនយោបាយគ្រប់គ្រងការធ្វើចំណាកស្រុក និងការអភិវឌ្ឍដោយ​ផ្អែកលើសិទ្ធិមនុស្សជាចាំបាច់។

វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រៅពីសង្កត់ធ្ងន់នៅលើបញ្ហាសិទ្ធិមនុស្សនេះ សាសនទូតអាល្លឺម៉ង់ក៏ជំរុញឲ្យអ្នកនយោបាយពង្រឹង និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផលប្រយោជន៍រយៈពេលវែងរបស់ប្រជាជនសកល ជាពិសេសគឺទាក់ទងនឹងបញ្ហាអាកាសធាតុ។​

នៅក្នុងលិខិតចំហមួយផ្ញើទៅកាន់បេក្ខជនសំខាន់ៗ ក្រុមសមាជិកសាសនទូតបាននិយាយថា អ្នកនយោបាយត្រូវតែ «គាំទ្រចក្ខុវិស័យនៃជនចំណាកស្រុកដែលមិនផ្តោតលើបញ្ហា ប៉ុន្តែផ្តោតលើប្រជាជន»។

លិខិតដែលបានចុះហត្ថលេខាដោយប្រធានក្រុមសាសនទូតអាល្លឺម៉ង់  គឺលោក អូស៊ូឡា ឆួលតិន (Ursula Schulten )និងសមាជិកក្រុមប្រឹក្សាភិបាល គឺលោកបូជាចារ្យ រ៉ាយណាត ហ្គេស៊ីង (Reinhard Gesing) និងបងស្រី បូស្កូ ប័រហ្គីត បៃយ៉ា ( Bosco Birgit Baier)​ បានលើកឡើងថា «ប្រសិនបើអ្នកមិនចង់បានជនភៀសខ្លួន អ្នកត្រូវតែធ្វើកិច្ចការជាច្រើនបន្ថែមទៀតដើម្បី​រកដំណោះស្រាយសមរម្យ​​ដល់​ពួកគេ»។

ប្រទេស​អាល្លឺម៉ង់​នឹង​រៀបចំ​ការបោះ​ឆ្នោត​ក្នុង​ប្រទេស​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ខាង​មុខ។ដូចនៅអឺរ៉ុប និងកន្លែងផ្សេងទៀតដែរ ការធ្វើចំណាកស្រុកគឺជាបញ្ហាដ៏ក្តៅគគុកក្នុងប្រទេសអាល្លឺម៉ង់ ហើយបានក្លាយជាចំណុចសំខាន់នៃយុទ្ធនាការបោះឆ្នោត ក្រៅពីនោះនៅមានបញ្ហាទាក់ទងនឹងបម្រែបម្រួលអាកាសធាតុជាដើម៕

Daily Program

Livesteam thumbnail