សាលាឧទ្ធរណ៍ បើកសវនាការ​៩ លើ សំណុំរឿងព្រហ្មទណ្ឌ ប្តឹងជំទាស់របស់លោកកឹម សុខា

សាលាឧទ្ធរ បានបើកសវនការ លើកទី៩ លើសំណុំរឿងព្រហ្មទណ្ឌ ប្តឹងជំទាស់ របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។

​សវនាការនេះ​ ​សង្កេតឃើញមានការចូលរួមតាមដានពីសំណាក់ តំណាងសភាពអ៊ឺរ៉ុប តំណាងអង្គការសហប្រជាជាតិ ស្ថានទូតចក្រភពអង់គ្លេស ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតអូស្ត្រាលី ស្ថានទូតបារាំង អង្គការសង្គមស៊ីវីលមាន អង្គការលីកាដូ អង្គការអាដហុក និងមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជាផងដែរ​។​​

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ព​ន្ធនាគារកំណត់រយៈពេល ២៧ ឆ្នាំ ពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជា​មួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដ​ល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤​៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ៕

 

Daily Program

Livesteam thumbnail