សាកលវិទ្យាល័យកាតូលិកមួយនៅរ៉ូម រៀបចំសន្និសីទពីព្រះវិហាកាតូលិកនៅចិន
វ៉ាទីកង់ញូវបានរាយការណ៍ថាសាកលវិទ្យាល័យ Pontifical Urban នៅទីក្រុងរ៉ូមនឹងរៀបចំស ន្និសីទអន្តរជាតិមួយនៅថ្ងៃទី២១ ខែឧសភា ដើម្បីប្រារព្ធខួបមួយរយឆ្នាំនៃក្រុមប្រឹក្សាព្រះសហគមន៍កាតូលិកទីមួយនៅទីក្រុងសៀងហៃ ប្រទេសចិន។
ប្រភពដដែលបានបន្តថា គោលបំណងនៃការរៀបចំសន្និសីទនេះគឺដើម្បីបង្កើតនូវការពិភាក្សានៅក្នុងចំណោមបញ្ញវ័ន្តនានអំពីប្រវត្តិសាស្រ្តរបស់នៃការកកើតព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសចិន ក៏ដូចជាការ បង្កើតមូលដ្ឋានគ្រឹះនៃដំណើរការអប់រំនៃព្រះវិហារកាតូលិកនៅក្នុងប្រទេសចិនដើម្បីយល់ពីវិសាលភាពនិងភាពពាក់ព័ន្ធរបស់ព្រះសហគមន៍ ក្នុងបរិបទនៃសកលភាវូបនីយកម្ម។
គួររំលឹកថាក្រុមប្រឹក្សាព្រះសហគមន៍កាតូលិកក្រុងសៀងហៃបានបើកមហាសន្និបាតរបស់ខ្លួនដំបូងចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩២៤ ដោយប្រមូលផ្តុំក្រុមលោកអភិបាលនៃព្រះសហគមន៍នានានៅក្នុងប្រទេសចិនដើម្បីបញ្ជាក់អំពីជំហររបស់ព្រះសហគមន៍។
សិក្ខាសាលានេះគឺដើម្បីបកស្រាយអំពីវត្តមានព្រះគ្រីស្ត និងព្រះសហគមន៍ដោយសង្កត់ធ្ងន់ថា ព្រះគ្រីស្តមិនមែនជាជនជាតិណាមួយទេ ហើយការក្លាយជាគ្រីស្តសាសនិកមិនមានន័យថាជាការបោះបង់ភក្ដីភាពចំពោះប្រជាជាតិរបស់ខ្លួនដែរ។
សិក្ខាសាលានេះគឺដើម្បីបញ្ជាក់ថា ការក្លាយខ្លួនជាគ្រិស្តបរិស័ទមិនមែនជា ការក្លែងបន្លំ និងការដាក់ខ្លួនឲ្យស្ថិតក្រោមការត្រួតត្រានៃអំណាចបរទេសឡើយ៕