សហរដ្ឋអាមេរិក បន្ទាបកម្រិតគ្រោះថ្នាក់របស់កញ្ឆា
រដ្ឋបាលអនុវត្តគ្រឿងញៀនរបស់សហរដ្ឋអាមេរិក កំពុងឆ្ពោះទៅរកការសម្រេចចិត្តលើការចាត់ថ្នាក់ឡើងវិញនូវកញ្ឆា ដែលពីមុនគេចាត់ទុកថា គឺជាគ្រឿងញៀន ប៉ុន្តែបែជាកែប្រែថាជា ប្រភេទអាហារផ្សេងដែលមិនសូវមានគ្រោះថ្នាក់។
សំណើនេះ ប្រសិនបើត្រូវបានអនុម័ត នឹងចាត់ថ្នាក់កញ្ឆាឡើងវិញក្រោមច្បាប់គ្រប់គ្រងសារធាតុញៀនដែលបង្កគ្រោះថ្នាក់ដោយមនុស្សជាតិ ដើម្បីបើកផ្លូវឲ្យកញ្ហាអាចឲ្យគេយកទៅបម្រុងទុកសម្រាប់ជាថ្នាំប្រើប្រាស់តាមវេជ្ជសាស្រ្ត។
តែទោះជាយ៉ាងណាការប្រើប្រាស់កញ្ឆានៅតែជាប្រធានបទដ៏ចម្រូងចម្រាសក្នុងចំណោមមនុស្សជាច្រើនដែលមានជំនឿ រួមទាំងកាតូលិកផងដែរ។ នេះជាអ្វីដែលអ្នកត្រូវដឹង។
ការផ្លាស់ប្តូរចំណាត់ថ្នាក់របស់កញ្ហាដែលបានអះអាងមិនទាន់កើតឡើងនៅឡើយទេ ហើយកញ្ឆានៅតែខុសច្បាប់ បើទោះបីជាត្រូវបានធ្វើឱ្យស្របច្បាប់សម្រាប់ការប្រើប្រាស់កម្សាន្តនៅក្នុងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិករួចក៏ដោយ។
កញ្ហានៅតែជារុក្ខជាតិដែលមានទុក្ខទោសដល់មនុស្សទោះបីជាវាមានអត្រាគ្រោះថ្នាក់ទាបជា គ្រឿងញៀនផ្សេងទៀតក៏ដោយចុះ៕