សហគមន៍អន្តរជាតិត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារនៅក្នុងសង្គ្រាម
អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃបុរីវ៉ាទីកង់ប្រចាំអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវដល់រដ្ឋនានា និងសហគមន៍អន្តរជាតិឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីការពារកុមារ និងប្រជាជនងាយរងគ្រោះដែលរងផលប៉ះពាល់ដោយជម្លោះ និងសង្គ្រាម។
បេសកកម្មសង្កេតការណ៍អចិន្ត្រៃយ៍នៃបុរីវ៉ាទីកង់ប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងអំឡុងកម្មវិធី ជជែកពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីកុមារ និងជម្លោះប្រដាប់អាវុធនៅទីក្រុងញូវយ៉កនៅថ្ងៃទី ២៥ ខែមិថុនា បានលើកឡើថា "សហគមន៍អន្តរជាតិមិនត្រូវបរាជ័យក្នុងការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារជីវិត សេចក្តីថ្លៃថ្នូរ និងអនាគតរបស់កុមារដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធនោះទេ"។
ប្រភពដដែលបានអះអាងថា "ការឆ្លើយតបទៅនឹងទុក្ខវេទនារបស់អ្នករងគ្រោះ ជាសូចនាករនៃទាំងការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ និងការគោរពចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗដែលព្រះប្រទានឱ្យ"។
ប្រភពដដែលបានបន្តថា "កុមារនៅតែបន្តទទួលរងនូវចំណែកមិនសមាមាត្រនៃទុក្ខវេទនាដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធ" ដោយមនុស្សជាច្រើនបានស្លាប់ ឬរងរបួសនៅក្នុងតំបន់ដែលគួរតែមានសុវត្ថិភាពដូចជានៅផ្ទះ សាលារៀន មន្ទីរពេទ្យ ឬកន្លែងគោរពបូជា។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ព្រះសហគមន៍កាតូលិកនៅតែមានការព្រួយបារម្ភជាពិសេសចំពោះ ការរំលោភបំពាន និងការចាប់ពង្រត់កុមារជាបន្តបន្ទាប់"។
ប្រភពដដែលបានបន្តថា "ការរំលោភបំពានធ្ងន់ធ្ងរទាំងនេះបានដកហូតកុមារពីកុមារភាពរបស់ពួកគេ បំបែកពួកគេចេញពីគ្រួសារ និងសហគមន៍របស់ពួកគេ និងធ្វើឱ្យពួកគេប្រឈមនឹងអំពើហិង្សា និងការកេងប្រវ័ញ្ច ដែលនាំឱ្យមានផលវិបាកយូរអង្វែង។ ផលប៉ះពាល់នៃការផ្លាស់ទីលំនៅ ការបំបែកគ្រួសារ និងការរំខានដល់ការអប់រំ និងការថែទាំសុខភាពក៏គួរឱ្យព្រួយបារម្ភផងដែរ ព្រោះវាធ្វើឱ្យកុមាររាប់មិនអស់បាត់បង់លក្ខខណ្ឌចាំបាច់សម្រាប់សុខុមាលភាព និងការអភិវឌ្ឍមនុស្សដ៏សំខាន់របស់ពួកគេ"៕