សម្តេប៉ាបឡេអូទី១៤៖ មនុស្សជាតិកំពុងតែស្រែកយំ និងអង្វររកសន្តិភាព

សម្តេចប៉ាប ឡេអូទី១៤បាន អំពាវនាវឱ្យបញ្ចប់សោកនាដកម្មនៃសង្រ្គាម ជាពិសេសនៅមជ្ឈិមបូព៌ា ហើយបានរំលឹកថា សង្រ្គាមគ្រាន់តែពង្រីកបញ្ហា និងបង្កើតរបួសយ៉ាងជ្រៅ ដោយមិនផ្តល់ដំណោះស្រាយយូរអង្វែងឡើយ។
សម្តេច ឡេអូ បានមានបន្ទូលកាលពីថ្ងៃអាទិត្យ ថា "ព័ត៌មានគួរឱ្យព្រួយបារម្ភនៅតែបន្តមកដល់ពីមជ្ឈិមបូព៌ា ជាពិសេសពីប្រទេសអ៊ីរ៉ង់"។
បន្ទូលរបស់សម្តេចប៉ាបឡេអូ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរ ក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលអ៊ីស្រាអែល និងអ៊ីរ៉ង់ ធ្វើការវាយប្រហារលើទឹកដីគ្នាទៅវិញទៅមក។
សម្តេចប៉ាបបានបន្តថា ការរងទុក្ខប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសនៅតំបន់ហ្គាហ្សា និងដែនដីផ្សេងទៀត ។ នៅពេលនេះហានិភ័យរបស់ពលរដ្ឋសមញ្ញត្រូវបានគេបំភ្លេចចោល។
សម្តេចប៉ាបបានមានបន្ទូលថា ការស្រែកទាមទារសន្តិភាព ការទាមទារឲ្យមានការទទួលខុសត្រូវ និងហេតុផល កំពុងតែរណ្តំពេញពិភពលោក។
សម្តេចប៉ាប ឡេអូ បានជំរុញសមាជិកសហគមន៍អន្តរជាតិទាំងអស់ឱ្យទទួលខុសត្រូវខាងសីលធម៌របស់ពួកគេដើម្បី "បញ្ឈប់សោកនាដកម្មនៃសង្រ្គាម មុនពេលវាក្លាយបញ្ហា ដែលមិនអាចស្តារឡើងវិញបាន"៕
Daily Program
