សម្តេច​ប៉ាប៖ សន្តិភាព​កើត​ឡើង​ដោយ​ដៃ​យើង មិន​មែន​ដោយ​អ្នក​មាន​អំណាច​ទេ

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានប្រើប៊ិចសរសេរនៅលើបុព្វកថានៃសៀវភៅ "យុត្តិធម៌ និងសន្តិភាព” ហើយបញ្ជាក់យ៉ាងច្បាស់ថា សនិ្តភាពកើតឡើងដោយដៃរបស់យើង មិនមែនដោយអ្នកមានអំណាចឡើយ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា បុព្វកថានេះ ជាបណ្តុំនៃការឆ្លុះបញ្ចាំងរបស់សម្តេចប៉ាប ដែលទ្រង់ចង់ បញ្ជាក់សារជាថ្មីថា យើងទាំងអស់គ្នាត្រូវបានត្រាស់ហៅឱ្យធ្វើជាសិប្បករនៃសន្តិភាពប្រចាំថ្ងៃរបស់យើង។

បុព្វកថានេះត្រូវបានរំលេច នៅក្នុងសៀវភៅដែល បានចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍មុនក្រោមការបោះពុម្ភផ្សាយ ដោយរោងពុម្ភរបស់វ៉់ាទីកង់ផ្ទាល់ ។

សម្តេចប៉ាបបានមានបន្ទូលថា “សន្តិភាពកើតឡើងដោយយើងជាម្ចាស់ ហើយ វាមិនអាច កសាងឡើងដោយអ្នកមានអំណាចនោះឡើយ “​។

សម្តេចប៉ាបបានជំរុញឲ្យគ្រប់គ្នាកសាងយន្តការសន្តិភាពនៅក្នុងចិត្តជាមូលដ្ឋាននៃការរស់នៅ ដោយសន្តិភាពអាចកសាងឡើងតាំងពីនៅក្នុងផ្ទះរបស់យើង ក្នុងគ្រួសារ ក្នុងចំណោមអ្នកជិតខាង នៅកន្លែងធ្វើការ នៅសហគមន៍ និង​សង្គមទូលំទូលាយ ។

សម្តេចប៉ាបបានសង្កត់ធ្ងន់ថា “ប្រសិនបើយុត្តិធម៌ខ្វះ សន្តិភាព វាក៏នៅតែត្រូវបានគំរាមកំហែង ហើយ បើគ្មានសន្តិភាពទេ យុត្តិធម៌ក៏ពិបាក”។

Daily Program

Livesteam thumbnail