សម្តេច​ប៉ាបយាងទទួលគណៈប្រតិភូព្រះសង្ឃនៅក្នុងប្រទេសថៃ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានយាងទទួលគណៈប្រតិភូព្រះសង្ឃមកពីវត្ត ផា សេទូផុន ហៅវត្តផូ នៅទីក្រុងបាងកកប្រមាណជា ១០០អង្គ ដែលជាវត្តព្រះពុទ្ធសាសនាដ៏សំខាន់បំផុតមួយនៅក្នុ​ងប្រទេសថៃ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបនោះ សម្តេចប៉ាប និង​តំណាងគណប្រតិភូព្រះស​ង្ឃ ក៏បានពិភាក្សានិងលើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យបន្តជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិ​ប​ត្តិការសម្រាប់ពិភពលោកដ៏ល្អប្រសើរ។

សម្តេចប៉ាប បានរំលឹកឡើងវិញពីសារៈសំខាន់នៃកិច្ចសហការកាន់តែជិតស្និទ្ធរវាងព្រះសហគមន៍កាតូលិក និងពុទ្ធសាសនា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងប្រឈមមុខនឹងពិ​ភពលោកដែលបែកបាក់នាពេលសព្វថ្ងៃនេះ។

ដោយឡែក តំណាងខាងព្រះសង្ឃ ព្រះអង្គបានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះជំនួបនេះ​និងបានបង្ហាញនូវ «មិត្តភាពដ៏យូរអង្វែង» និងឆន្ទៈក្នុងការធ្វើការជាមួយគ្នា «ដើម្បីនាំមកនូវរស្មី​នៃក្តីសង្ឃឹម»ដល់មនុស្សជាតិ។ 

សម្តេចប៉ាប និងតំណាងគណៈសង្ឃថៃ បានបង្ហាញនូវការប្តេជ្ញា ធ្វើការរួមគ្នាជាមួយមនុស្សគ្រប់គ្នា ដើម្បីនាំរស្មីនៃក្តីសង្ឃឹមដល់មនុស្សជាតិដែលអស់សង្ឃឹម នៅកណ្តាលភាពងងឹតឲ្យមានរស្មីនិងពន្លឺឡើងវិញ។

ភាគីទំាងពីរបានលើកឡើងថា ៖ «សព្វថ្ងៃនេះ មនុស្សជាតិ និងផែនដី ដែលជាផ្ទះរួមរបស់យើ​ង ពិតជាត្រូវរបួសមែន! សង្រ្គាមជាច្រើន មនុស្សជាច្រើនដែលបានបាត់បង់អ្វីៗទាំងអស់ ហើ​យត្រូវបានបង្ខំឱ្យភៀសខ្លួន។ កុមារ​ជា​ច្រើន​នាក់​រង​ផល​ប៉ះពាល់​ដោយ​អំពើ​ហិង្សា»

Daily Program

Livesteam thumbnail