សម្តេចប៉ាបយាងជួបជាមួយប្រធានាធិបតីនៃសាធារណរដ្ឋឡាតវី
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានយាងទទួលលោក អេតហ្គា រិនកេវិក (Edgars Rinkēvičs) ប្រធានាធិបតីនៃសាធារណរដ្ឋឡាតវី ក្នុងបុរីវ៉ាទីកង់កាលពីចុងសប្តាហ៍មុន។
បន្ទាប់ពីជំនួបជាមួយសម្តេចប៉ាប លោក ប្រធានាធិបតីក៏បានបន្តជួបពិភាក្សាផ្ទាល់ ជាមួយ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអសនៈ អបជាមួយនឹង លោកបូជាចារ្យ ដានីញែល ប៉ាចូ (Daniel Pacho ) អនុរដ្ឋរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិ ។
ការិយាល័យព័ត៌មានសន្តអសនៈបានចេញសេចក្តីប្រកាសព័ត៌មាននិងបានពិពណ៌នាជំនួបនេះថា មានសភាព"ស្និទ្ធស្នាល និងរាក់ទាក់ ដែលបង្ហាញនូវទំនាក់ទំនងល្អរវាង សន្តអសនៈនិងសាធារណរដ្ឋឡាតវី ដោយបញ្ជាក់ពីសារៈសំខាន់នៃសេរីភាពខាងជំនឿនៅឡាតវី ។
ក្នុងអំឡុងពេលនៃជំនួប ប្រធានាធិបតីនៃសាធារណរដ្ឋឡាតវីនិងថ្នាក់ដឹកនាំសន្តអសនៈក៏បានផ្លាស់ប្តូរការពិភាក្សាគ្នាអំពីបញ្ហានៅ អ៊ុយក្រែន ដោយផ្តោតសំខាន់និងវាយតម្លៃខ្ពស់លើតួនាទីរបស់សហគមន៍អន្តរជាតិក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ការពិភាក្សាក៏បានគ្របដណ្តប់លើបញ្ហាប្រឈមដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗមួយចំនួនទៀត។